ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី! ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ២នាក់ ហើយ ភ្ញាក់ផ្អើល អធិការស្រុកបសេដ្ឋស្ងាត់ៗ ដោះលែងវិញ សង្ស័យមានភាពមិនក្រក្រតី  នៅកំពង់ស្ពឺ

ល្បី! ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ២នាក់ ហើយ ភ្ញាក់ផ្អើល អធិការស្រុកបសេដ្ឋស្ងាត់ៗ ដោះលែងវិញ សង្ស័យមានភាពមិនក្រក្រតី  នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយ កម្លាំងប្រជាការពារ ជំនួយអន្តរាគមន៍ ចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រ ដល់ចំណុចភូមិ រកាពក ឃុំ ទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានប្រទះឃើញមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន ២ នាក់កំពុងប្រើប្រាស់ថ្នាំញៀន ទី១-ឈ្មោះ អ៊ឹង ចាន់ធឿន ហៅ ង៉ែត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទី២-ឈ្មោះ ឌី រតន: ភេទ ប្រុស អាយុ ១៩ ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុខាងលើ ពេលដែលកំពុងធ្វើសកម្មភាព កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារ ឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល រាយការណ៍ជូនជំនាញដើម្បីសាកសួរ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែ ចែត្រ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ខែមីនាឆ្នាំ២០២១ ។

ក្រោយពេលឃាត់ខ្លួនកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីបន្តនីតិវិធី ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ ចំរើន ជាអធិការ។ ប្រភពដដែលបន្តថា ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានលោកអធិការអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ តែគ្មានអ្នកណាដឹងទេថា ការអនុញ្ញាតអោយជនសង្ស័យទាំង២ត្រឡប់ទៅ ផ្ទះរួចផុតពីការចោទប្រកាន់ខាងលើនេះជាថ្នូរនឹងអ្វីនោះទេ ។ ប្រភពនេះ បន្តទៀតថា កូនចៅថ្នាក់ក្រោមមិនហ៊ានសួរនាំនោះទេ ព្រោះជាការសម្រេចរបស់លោកអធិការ។

គួរលឹកថាកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២១វេលាម៉ោង១០យប់ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយចចឹប បានចុះល្បាតជាមួយក្រុមប្រឹក្សាឃុំនិងប្រជាការពារក្នុងឃុំស្វាយចចឹបស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។ ពេលល្បាតមកដលគោលដៅភូមិសង្កែលាក់បានជួបប្រទះជនសង្ស័យចំនួន៣នាក់រួមមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ០១មួយគ្រឿង ដែលជនសង្ស័យទី១-ឈ្មោះ ភី សុផលភេទប្រុសអាយុ ២០ឆ្នាំរស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ២ឈ្មោះ ស៊ុយ ហុង ភេទប្រុសអាយុ១៩ឆ្នាំរសនៅភូមិឃុំជាមួយគ្នានិង៣ឈ្មោះ ភួង សុផល ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិស្រែឃ្លេឃុំទួលសាលាស្រុកបសេដ្ឋខេត្ត កំពង់ស្ពឺ។

ជនសង្ស័យទាំងបីនាក់នេះជាមុខសញ្ញាប្លន់កាប់យកម៉ូតូ នៅពេលយប់និងតាមដងផ្លូវក្នុង ភូមិសាស្ត្រស្រុកបសេដ្ឋក្នុងនោះសមត្ថកិច្ចដកហូត បានរួមមានដាវពីរដើមបំពុងទីបមួយដើម។សម្ភារៈខាងលើនេះបានដកហូតរក្សាទុកនៅប៉ុស្ដ៍រដ្ឋបាលស្វាយចចឹប។

ក្រោយពេល ឃាត់ខ្លួនលោកនាយប៉ុស្ដិ៍បានរាយការណ៍អោយលោកអធីការ អ៊ុំ ចំរើនហើយបាន បញ្ជូនជនសង្ស័យមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែលោកវរជសេនីយ៍ឯក អ៊ុំ ចំរើន បានបញ្ជាអោយខាងប៉ុស្តិ៍ដឹកយកទៅប៉ុស្ដិ៍វិញហើយបញ្ជាអោយប៉ុស្តិ៍ដោះលែងជនសង្ស័យ នាពេលនោះតែម្តង។ ការដោះលែងនេះត្រូវបានប្រភពទម្លាយ ថាគឺជាកាដូរនឹងប្រាក់ចំនួន៩០ម៉ឺនរៀល។

ដោយឡែកថ្ងៃទី២៥ខែមីនាឆ្នាំ២០២១វេលាម៉ោង០០និង៣៥នាទីរំលងអធ្រាត្រនៅចំណុចផ្លូវ

កៅស៊ូភូមិព្រៃកញ្ចាន់ឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺមានប្លន់វាយយកម៉ូតូមួយករណី

ដែលបង្កឡើង១-ឈ្មោះស៊ុំ ទីម ភេទប្រុសអាយុ២៥ឆ្នាំ ២-ឈ្មោះ កង លីហួ ភេទប្រុសអាយុ ២៨ឆ្នាំ(ទើបចេញពីគុក)៣-ឈ្មោះ កង យឿភេទប្រុសអាយុ៣០ឆ្នាំ(ទើបចេញពីគុក)៤-

ឈ្មោះ ហែម សុបឹន ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិព្រែកញ្ចាន់ឃុំ-ស្រុក-ខេត្តខាងលើបាន ធ្វើសកម្មភាពវាយទៅជនរងគ្រោះឈ្មោះតេង ចន្ថាអាយុ៤០ឆ្នាំរស់នៅ ភូមិត្រពាំងផ្លុង ឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺបណ្តាលរងរបួសស្រាលហើយម៉ូតូខូចខាតបែកខាងមុខ។

លុះព្រឹកឡើងថ្ងៃទី២៥ខែមីនាឆ្នាំ២០២១វេលាម៉ោង៧និង៣០នាទីព្រឹក ជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចហើយបានឃាត់ខ្លួនជនទាំងបួននាក់ខាងលើយកមក

សាកសួរដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ថាករណីនេះលោកអធិការបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យ

ព្រហ្មទណ្ឌដើម្បីចាត់ការបន្ត។

កន្លងទៅថ្មីៗនេះទៀតគឺករណីដោះលែងចោរលួចលុយនៅវត្តអង្គស្ដុកមិនទាន់សាបរលាបផង

បែរជាលោកអធិការហ៊ានប្រព្រឹត្ត០២ករណីទៀតគឺរឿងបង្រ្កាបគ្រឿងញៀននៅថ្ងៃទី១៣ខែវិច្ឆិកា

ឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីព្រឹកនៅចំណុចភូមិព្រៃងោងឃុំភារីមានជ័យស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ ជនសង្ស័យជាមេក្លោងគ្រឿងញៀនឈ្មោះ ឃីម ម៉ៅ ភេទប្រុសអាយុ២៧ឆ្នាំ ដោយហ៊ានដោះលែងយកលុយចំនួនមួយពាន់ប្រាំរយដុល្លារអាមេរិក(1.500ដុល្លារ)។

អ្វីដែលជាការធ្វើអោយកូនចៅថ្នាក់ក្រោមមានការថ្នាំងថ្នាក់ចិត្តនោះគឺលោក អ៊ុំ ចំរើន បានស៊ីដាច់លុយដែលផ្តល់សម្រាប់អនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់

រាជរដ្ឋាភិបានផ្តល់ជូននោះក៏យកទៅចាយខុសគោលកាណ៍មិនគិតពីអង្គភាពដោយយកលុយ

នោះដើរសុីចាយដោយមិនគិតពីការកសាងអង្គភាពឡើយ។

លើសពីនេះទៅទៀតមន្ត្រីដែលស្និទ្ឋនឹងលោកអធិការក៏បានបង្ហើបផងដែរថាលោក អ៊ុំ ចំរើន នេះគឺជាបុរសសំបូរស្នេហ៍យ៉ាងខ្លាំងព្រោះតាមបណ្តាហាងផឹកស៊ីណាក៏មានស្រីស្នេហ៍ របស់លោកអធិការនេះដែរ។មិនតែប៉ុណ្ណោះលោកអធិការថែមទាំងយកស្រីស្នេហ៍ចូលមកដេកនៅក្នុងអង្គភាពទៀតផង។

អ្វីដែលគេគ្រប់គ្នាបានឮគឺនៅពេលផឹកស៊ី លោក អ៊ុំ ចំរើន តែងតែអួតក្អេងក្អាងថាអ្នក ណាក៏គេមិនខ្លាចដែរធ្វើគេមិនបែកដែរព្រោះគេមានមេធំនៅពីក្រោយខ្នងចាំជួយជានិច្ច។

ករណីនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរទៅលោកស្នងការខេត្តកំពង់ស្ពឺជាពិសេស

លោកអគ្គស្នងការនគរបាលជាតិតែម្តងសូមចាត់មន្ត្រីអធិការកិច្ចចុះមកត្រួតពិនិត្យអំពីភាព

មិនប្រក្រតីរបស់លោក អ៊ុំ ចំរើននេះផង ដើម្បីជាគំរូដល់មន្ត្រីដែលស្អាតស្អំ។

ពាក់ព័ន្ឋករណីនេះដែរ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោកអធិការដើម្បីសុំការពន្យល់ដែរតែ លោកបានប្រាប់ថា ករណីវាយប្លន់យកម៉ូតូជំនាញរបស់លោក បានកសាងសំណុំរឿង បញ្ជូនទៅលើអស់ហើយ។នៅពេលសួរបញ្ជាក់ពីករណីដែលមិនបានបញ្ជូន លោកធ្វើហាក់ដូចជានិយាយគ្នាស្តាប់មិនបានហើយក៏បិទទូរស័ព្ទតែម្តង។

ចំណែកលោក ឌុក ភារម្យ នាយការិយាល័យ គ្រឿងញៀន បានបញ្ជាក់ប្រាប់ផងដែរថា ករណីបង្ក្រាបគ្រឿងញៀនមកពីស្រុកបសេដ្ឋមានច្រើនលោកចាំមិនអស់ទេ តែរឿងចាប់កាលពីថ្ងៃទី២៥ខែមីនានេះលោកមិនទាន់ដឹងនិងទទួលរបាយការណ៍នៅឡើយទេ។

ចំណែកលោកវរសេនីយ៍ឯក សម សាក់ ស្នងការរងទទួលផែនយុត្តិធម៌បានប្រាប់តាមអ្នកកាសែតាមប្រព័ន្ធវ័តអាប់ថា “ករណីវាយប្លន់ជំនាញរបស់លោកកំពុងបូកសរុបរបាយការណ៍ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់”៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya