ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រជាពលរដ្ឋ ៥​ភូមិ ផ្ទុះ​កំហឹង​តវ៉ា នឹង​ឧ​ញ៉ា​រំលោភ​យក​ដី​ផ្លូវ​

ប្រជាពលរដ្ឋ ៥​ភូមិ ផ្ទុះ​កំហឹង​តវ៉ា នឹង​ឧ​ញ៉ា​រំលោភ​យក​ដី​ផ្លូវ​

​កំពង់ធំ ៖ ប្រជាពលរដ្ឋ ចំនួន​៥​ភូមិ បាន​ផ្ទុះ​កំហឹង តវ៉ា​និង​ការប្រើ​អំណាច ផ្តាច់ការ​រំលោភ​យក​ដី​ផ្លូវ​មក​ធ្វើ ជា​កម្មសិទ្ធិ របស់លោក អ៊ុក វន ដែលជា​អ្នកមាន ឈ្មោះ​ល្បី​នៅក្នុង​ស្រុក​បារាយណ៍ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក្តៅក្រហាយ ដែល​កន្លង​ធ្លាប់បានរ​ត់ទៅ​ពឹងពាក់​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ តែ​ពុំ​ត្រូវបាន​ដោះស្រាយ​ជូន​ពួកគាត់​ទេ​។
​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់ថា បញ្ហា​ឃុបឃិត​គ្នា លួច​ទ្រព្យ​របស់​ប្រជាពលរដ្ឋ ដែលជា​សម្បត្តិ​ជាតិ ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ ឃុំ និង​អាជ្ញាធរ​ស្រុក ដែល​ធ្វើជា​ឳ​ពុក​ម្តាយ​គេ បែរជា​ឃុបឃិត​បណ្តែតបណ្តោយ​ឲ្យ​មាន​ការលក់​ទិញ​ដោយ​មិន​ស្របច្បាប់ ដែល​ត្រូវបាន​ឈ្មួញ​បិទ​ចំនួន ២ កន្លែង ទី​១ នៅ​ផ្លូវ​រពាក់​ពេន​ទី ២​នៅ​ផ្លូវ​កុក​ឈូក ផ្លូវ​ទាំងពី​ចំនុច​នេះ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា ជា​ផ្លូវ​រទេះ ដែល​ពួកគាត់​ធ្លាប់ ដើរ ធ្លាប់​ឆ្លង​កាត ជា​ច្រើស​ម័​យមក​ហើយ តែ​មកដល់ពេលនេះ ទើប​ពួកគាត់​មានការ ងឿងឆ្ងល់​ថា ហេតុដូចម្តេច​បានជា អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ ខណៈពេលដែល​បានឃើញ មានការ រំលោភ​យក​ដី​ផ្លូវ​ដែលជា​ទ្រព្យសម្បត្តិ​របស់ ប្រជាពលរដ្ឋ ទាំងអស់ ៥​ភូមិ ក្នុងនោះ​មាន​ភូមិ ទន្លេ​វ័រ ភូមិ គី​រី​អណ្តែត ភូមិ នាង​ល្អ ភូមិ ព្រៃវែង និង​ភូមិ​ព្រិច ។
​លោក គាំ តាក់ មេឃុំ​ទ្រាល បាន​ឲ្យ​ដឹងថា បញ្ហា​ការរំលោភ​យក​ដី​នេះ សុំ​សំណូមពរ ឲ្យ​ទាន់​ឲ្យ​មានការ ចាក់ផ្សាយ​តាម​ទូរទស្សន៍ និង​កាសែត អី​រងចាំ​៣​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ម្ខាង​ទៀត​ដោះស្រាយ ចំណែក​លោក អ៊ុក វុន ក៏​មិនបាន​ចូលមក​ដោះស្រាយ​នោះទេ ។ លោក អ៊ុក វុន ប្រពន្ធ​ឈ្មោះ អុំ សុជា ជា​ម្ចាស់​អាហារ​ដ្ឋា​ន អ៊ិ​ច​ប្រេ​ស រស់នៅ​ភូមិ សាលាឃុំ ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ
​ប្រជាពលរដ្ឋ ចំនួន ១៤៩ គ្រួសារ បាន​តវ៉ា ពី​ការបិទផ្លូវ របស់លោក អ៊ុក វុន ប្រជាពលរដ្ឋ អះអាងថា ជា​ផ្លូវ​ដែល​មានមក​យូរណាស់​មកហើយ លុះ​មកដល់​សម័យ​តេ​ជោ​ប្រជាពលរដ្ឋ បាន​សំណូមពរ ឲ្យ​មូលនិធិ​ឃុំ ជួយ​សាងសង់ ផ្លូវ​រទេះ​នេះ​ជា​ផ្លូវលំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៥ ភូមិ ដែល​ប្រើប្រាស់​ផ្លូវ​នេះ ដែលមាន​ប្រវែង ៣៥០០​ម៉ែត្រ ដែល បាន​ត​ភ្ជាប់​ពី​ផ្លូវ​ដែល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អភិវឌ្ឍន៍ ខណៈ​នេះ ផ្លូវ​មួយ​ខ្សែរ​នេះ ត្រូវ​លោក អ៊ុក វុន ចាក់​គ្រិះ​ស៊ីម៉ងត៍ បិទផ្លូវ​ដើម្បី​សាង​សង់ផ្ទះ​របស់ខ្លួន យ៉ាង​រំភើយ ។
​លោក អ៊ុក វុន និង​លោក ស្រី អុំ សុជា បានគេច​ខ្លួន​ពុំ​ឲ្យ​នៅ​ឲ្យ​អ្នកយក​ពត៌មាន​យើង​សុំ​ការបំភ្លឺ​បាន​នោះទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya