ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​បាន​១០២០​ហិកតា​ ​

ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​បាន​១០២០​ហិកតា​ ​

កំពង់ ឆ្នាំង ៖ ស្រែប្រាំង​របស់​ប្រជាកសិករ​ដែល​រង​ផលប៉ះពាល់​រាំងស្ងួត​មាន​ចំនួន ២៨៨៦​ហិកតា ទូទាំង​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក​និង ឧតុនិយម​ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ ស្រូវប្រាំង​បាន​ចំនួន​១០២០​ហិកតា គិត​មកដល់​ល្ងាច​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤​។​
បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ចុះ​ពិនិត្យ​លើ​ការបូមទឹក​សង្គ្រោះ ស្រូវប្រាំង​ក្នុង​តំបន់​ទ្វារ​ទឹក​ត្រពាំង​ត្របែក ភូមិ​-​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​រំពឹងថា​នឹង​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រែប្រាំង​របស់​ប្រជាកសិករ​ជួប គ្រោះរាំងស្ងួត​នេះ​បាន​លទ្ធផល​សម្រេច​ទាំង​ផ្ទៃដី​ទាំង​២៨៨៦​ហិកតា ខាងមុខ ។​
​គួររំលឹកថា ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានដាក់​ចេញ​នូវ​គោលការណ៍​ឲ្យ​មន្ទីរ ធនធានទឹក​ខេត្ត រាជធានី​យកចិត្តទុកដាក់​ខ្ពស់​ពិនិត្យ​ការបង្កបង្កើន​ផលរប​ស់​ប្រជា កសិករ​សំដៅ​ស្វែងរក​ប្រភពទឹក​សម្រាប់​រដូវប្រាំង​ដែលជា​លទ្ធផល​ក្រុម ការងារ​តាម​មន្ទីរ​ខេត្ត រាជធានី​បាន​បំពេញការងារ​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ អនុវត្តតាម​ផែនការ​របស់លោក​រដ្ឋ​មន្ត្រី​ក៏ដូចជា​គោ​លន​យោ​យ​របស់ រាជរដ្ឋាភិបាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya