ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ហើយត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
មុនពេលកើតហេតុមានកម្មករសំណង់ជាច្រើនបានបំពេញ ការងារតាមជំនាញរៀងៗខ្លួនក្នុងការដ្ឋានសំណង់អគារអេស៊ីលីដានេះ ប៉ុន្ដែមិនដឹងថាបណ្ដាលមកពី មូលហេតុអ្វីច្បាស់លាស់ ក៏ស្រាប់តែមានកម្មករ៣នាក់ធ្លាក់ពីលើអគារកំពុងសាងសង់កម្ពស់ជិត ២០ម៉ែត្រដល់ដីបណ្ដាលឱ្យសន្លប់បាត់ស្មារតី ព្រមទាំងបាក់ឆ្អឹងខ្នង ដែលគេសង្ស័យថា ការសាងសង់ អគារធនាគារអេស៊ីលីដា ពុំបានអនុវត្ដន៍ទៅតាមបច្ចេកទេសការហ៊ុមការដ្ឋានសំណង់ការពារ សុវត្ថិភាព តាមច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញ ។
ចាប់តាំងពី ធនាគារអេស៊ីលីដាបានមកសាងសង់ជាស្នាក់ការធំនៅជាប់នឹងក្រសួង ព័ត៌មានពេលណាមក គឺបានបន្ទរ សំឡេងសាងសង់រំខានដល់មន្ដ្រីរាជការធ្វើការនៅក្បែរនោះគ្មានលោះពេល ណាឡើយ សូម្បីតែម៉ោង សម្រាកក៏ក្រុមជាងទាំងនោះនៅតែបន្ដជួសជុលសាងសង់ជាប់រហូត ។
មន្ដ្រីដដែលឱ្យដឹងទៀតថា សំឡេងឮខ្ទរខ្ទារដោយសារបុកគ្រឹះ កាត់ដែក និងសំឡេងវាយដំជាច្រើន ទៀតនោះរឹតតែធ្វើឱ្យការដ្ឋានមួយនេះប្រៀបបីដូចជាផ្សារត្រី មានសំឡេងអ៊ូរអរ ដោយមិនគិតពីផល ប៉ះពាល់ដល់អ្នកជិតខាងឡើយ ។ មិនតែប៉ុណ្ណោះការសាងសង់អគារនេះធ្វើឡើងជាប់ជាប្រចាំ មិនចេះ អស់មិនចេះហើយ មានរយៈពេលជាង៣ឆ្នាំមកហើយ រហូតធ្វើឱ្យអគារក្រសួងព័ត៌មានមួយចំនួនត្រូវ ប្រេះស្រាំ ដោយសារការសាងសង់អគារធនាគារអេស៊ីលីដានេះឯងផងដែរ៕