ភ្នំពេញ ៖កាល ពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៤ ។ បុរសដែលស្លាប់ បាត់ បង់ជីវិតខាងលើនេះមាន ឈ្មោះ សាន វុធ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជា កម្មករសំណង់ ហើយស្នាក់ នៅចំណុចកើតហេតុ មានស្រុកកំណើត នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងមានប្រពន្ធ ឈ្មោះ យ៉ា គឹមស្រ៊ីម អាយុ ៣៤ឆ្នាំ ជាកម្មការនីរោងចក្រ ។
ស្ត្រីឈ្មោះ យ៉ា គឹមស្រ៊ីម ត្រូវជាប្រពន្ធ បាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា ជារៀង រាល់ថ្ងៃប្តី របស់នាង មិនដែលរអ៊ូថាឈឺអ្វីទេ ដោយសម្រាក និងហូបបាយជាមួយ កូនជាធម្មតា ប៉ុន្តែនៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ ប្តីរបស់នាងបាន អង្គុយផឹកស្រាបៀរថូ ជាមួយ មិត្តភ័ក្រ រហូតស្រវឹងហើយ ក៏បានដើរមកឡើងដេកក្នុង បន្ទប់ដូចធម្មតា ដោយពុំបាននិយាយស្តី នឹងរករឿងនាងឡើយ ។
លុះព្រឹកឡើងថ្ងៃទី១០ ខែមីនា ម៉ោង៦ព្រឹក រូបនាងបានក្រោក ពីដំណេករៀប ចំទិញបាយឲ្យកូនតូចៗញាំ ហើយ បម្រុង ចេញទៅធ្វើការ ប៉ុន្តែដោយឆ្ងល់ថា ប្តីថ្ងៃនេះដេកយូរពេក ដូច្នេះក៏ឡើងទៅមើល ស្រាប់តែប្រទះឃើញប្តី ស្លេកមុខ ស្ទាបសាច់ឡើង ត្រជាក់ ទើបដឹងថា ប្តី ស្លាប់បាត់បង់ជីវិតទៅហើយ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងនគរបាលពិនិត្យកោសល្យ វិច្ច័យបានចុះដល់ កន្លែងកើតហេតុ នឹងបានពិនិត្យជាក់ស្តែង ហើយ និយាយថាបុរសខាងលើស្លាប់ ដោយសារ ខ្យល់គរ ព្រោះនៅលើដងខ្លួន របស់គេពុំមានស្លាកស្នាមអ្វីទេ ៕