ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » អ្នក​បើកឡាន​ស្រវឹង ​បើកឡាន​បុក​បង្គោល​ភ្លើង​ក្រឡាប់​

អ្នក​បើកឡាន​ស្រវឹង ​បើកឡាន​បុក​បង្គោល​ភ្លើង​ក្រឡាប់​

​ភ្នំពេញ​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បាន​សង្កេតឃើញ រថយន្ត​ដឹក​ស្រា​បៀ​អង្គរ​មួយគ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​បាស់ជើង​ច្រងាង តែ​សំណាង​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រងរបួស​ធ្ងន់ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍​វាស់វែង នាំខ្លួន​អ្នកបើកបរ​និង​រថយន្ត​រថយន្ត​បង្ក​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya