ភ្នំពេញ ៖ ប្រជាពលរដ្ឋនិយាយថា ចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង៣-៤ទៀបភ្លឺ សំឡេងមនុស្សអ៊ូអរស្រែកហ៊ោកញ្ជ្រៀវ រួមទាំងការបំពងសំឡេងក្នុងក្លឹប បាន រំខានដល់ការរស់នៅរបស់ពួកគាត់ ប៉ុន្ដែករណីនេះអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានមិនបានគិតគូរមានវិធានការ ណាមួយណែនាំ ខណៈម្ចាស់ក្លឹបហាក់មាន អំណាចនេះ ។
ប្រជាពលរដ្ឋដែលរស់នៅ ជិតក្លឹបកម្សាន្ដយីហោ ហានីឌីស្កូ មាន ទីតាំងស្ថិតនៅផ្លូវលេខ៥១(ប៉ាស្ទ័រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានលើក ឡើងពីភាពអនាធិបតេយ្យរបស់ភ្ញៀវ ដែលចូលរាំកម្សាន្ដក្នុងក្លឹបខាងលើ បង្ក សំឡេងឡូឡា និងភ្លេងបំពងសំឡេងខ្លាំង រំខានដល់ការដេកពួនរបស់ពួកគាត់ ដែល ជាមន្ដ្រីរាជការ ប្រជាពលរដ្ឋ អ្នករកស៊ី ជាដើម ។
អាជ្ញាធរមូលដ្ឋានដែលសុំមិនបញ្ចេញ ឈ្មោះនិយាយថា ពិបាកណាស់ណែនាំ ក្រុមអស់លោកទាំងនេះ ពីព្រោះម្នាក់ៗ មិនដឹងជាអាងអ្វីទេ យកឈ្មោះអ្នកនេះ អ្នកនោះមកប្រើ សូម្បីតែសមត្ថកិច្ចក៏ ពួកគេមិនខ្លាច ពិសេសត្រូវការពេល ដែលមានបញ្ហាឈ្លោះប្រកែករំខានដល់ មុខរបរក្លឹបគេប៉ុណ្ណោះ ទើបគេមកហៅ សមត្ថកិច្ចទៅជួយអន្ដរាគមន៍ ។
កន្លងទៅលោកសុខ សម្បត្ដិ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានពង្រឹង បញ្ហានេះ ក្នុងនោះឱ្យអាជ្ញាធរមន្ដ្រីពាក់ ព័ន្ធណែនាំចំពោះក្លឹប ឬភោជណីយដ្ឋាន តន្ដ្រី ដែលបំពងសំឡេងប៉ះពាល់អ្នក ដទៃ ដូច្នេះអាជ្ញាធរគួរតែចូលរួមអនុវត្ដ តាមការណែនាំរបស់លោកអភិបាលខណ្ឌ ដែលតែងតែបានគិតពីសុខទុក្ខ និងការ រស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕