សៀមរាប ៖ បនល្បែងស៊ីសងដ៏ធំមួយនេះស្ថិត នៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លាក្រាម ក្រុង-ខេត្ដសៀមរាប ចម្ងាយប្រមាណ ៥០០ម៉ែត្រពីប៉ុស្ដិ៍នគរបាលសង្កាត់ស្ល ក្រាមដែលគេដឹងថា មេបនល្បែងឈ្មោះ សៀង បើកចូលគ្នាជាមួយមនុស្ស២នាក់ទៀត ។
ទីតាំងនេះមានវង់អាប៉ោង បៀ ជាលក្ខណៈ ទ្រង់ទ្រាយធំ ចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺន ដុល្លារ ប៉ុន្ដែមេបនល្បែងខាងលើបាន ចាត់ចែងដល់នគរបាលប៉ុស្ដិ៍ អធិការ អាជ្ញាធរមូលដ្ឋាន ទើបបើកលេងអនា ធិបតេយ្យ សមត្ថកិច្ចពុំបានអើពើ ។
មិនតែប៉ុណ្ណោះក្រុមអ្នកលេងល្បែង បានដកស្រង់សម្ដីមេវង់ល្បែងឈ្មោះ សៀង មកនិយាយថា គាត់មិនខ្លាចសមត្ថ កិច្ចណាឡើយបន្ទាប់ពីមានលោក ទិត ណារ៉ុង អធិការនគរបាលស្រុកសៀមរាប ជាបងធម៌ និងមេៗសមត្ថកិច្ចនៅទីនេះ ក៏ធ្លាប់ស្គាល់គ្នា ។
ប្រជាពលរដ្ឋបានធុញទ្រាន់ផងដែរពី ការធូររលុងរបស់សមត្ថកិច្ច និងអាជ្ញាធរ មិនបានបង្ក្រាបទីតាំងបនល្បែងខាងលើ នេះ ពីព្រោះក្រុមអ្នកញៀនល្បែងតែងតែ ស្រែកឡូឡារំខានដល់ការទទួលទាន ដំណេក ពិសេសទីតាំងបនល្បែងនេះជា ប្រភពផ្ដើមឱ្យមានបទល្មើសក្នុងសង្គម ។
ប្រជាពលរដ្ឋបន្ដថា បើអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានមិនបានបង្ក្រាបទីតាំង បនល្បែង ពិតជាមានចេតនាបំពានទៅ នឹងការអនុវត្ដគោលនយោបាយភូមិ- ឃុំមានសុវត្ថិភាព ។
ពាក់ព័ន្ធនឹងបនល្បែងស៊ីសងដុះស្លែ របស់លោក សៀង នាយប៉ុស្ដិ៍នគរបាល ស្លក្រាម, លោក ញឹក សុផល បានប្រាប់ នគរវត្ដតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ថា ទីតាំងបនល្បែង នេះមិនមែនជាខ្នាតធំនោះទេ វាគ្រាន់ តែល្បែងបៀឡាស់បន្ដិចបន្ដួច ដូច្នេះ មិនបាច់ខ្វល់ខ្វាយអ្វីទេ ព្រោះបញ្ហាដែល ត្រូវខ្វល់ខ្វាយសមត្ថកិច្ចសំដៅលើចោរ ឆក់ ចោរលួច ប្លន់ និងក្មេងទំនើង ។
ដោយឡែកលោក ទិត ណារ៉ុង អធិ ការនគរបាលក្រុងសៀមរាបបានឱ្យនគរ វត្ដដឹងថា ជិតដល់រដូវចូលឆ្នាំថ្មីបន ល្បែងស៊ីសងចេះតែកើតមាន ប៉ុន្ដែពាក់ ព័ន្ធបនល្បែងនៅមូលដ្ឋានប៉ុស្ដិ៍ណា ប៉ុស្ដិ៍ នោះទទួលខុសត្រូវដោយខ្លួនឯង ។ ប៉ុន្ដែ លោកអធិការមិនបានបញ្ជាក់ថា លោក មានវិធានការបង្ក្រាបឬមួយយ៉ាងណានោះឡើយ៕