ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ របួសធ្ងន់​ម្នាក់ ​

ឡាន​បុក​ម៉ូតូ របួសធ្ងន់​ម្នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់ ឈានចូល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤ ស្ថិត​ចំណុច​ជាប់ របង​ស្ថាន ទូត​ចិន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទង់ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
​មុនពេល​កើតហេតុ យុវជន​រងគ្រោះ​ជិះ​ម៉ូតូ សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1M-7714 ជិះ​ធ្វើដំណើរ​តាមផ្លូវ ម៉ៅ​សេទុង ទិសដៅ​លិចទៅ​កើត  យ៉ាង​លឿន លុះដល់​ចំណុច​កែង​ផ្លូវ លេខ​១៧៣ ខាងលើនេះ​ក៏ត្រូវ​បុរស​ម្នាក់ បើកបរ​រថយន្ត​លុ​ច្ស​ស៊ី​ស RX 300  ពណ៌​ខ្មៅ ក្នុង​ល្បឿន​លឿន ទិសដៅ​ប​ញ្ជ្រា​សទិស​គ្នា ជាមួយ​ម៉ូតូ ហើយ​រថយន្ត​លុ​ច្ស​ស៊ី​ស បាន​ទាញ​ចង្កូត បត់​ខាងឆ្វេង ក៏​បណ្តាល​ឲ្យ​ជ្រុល​ល្បឿន បុក​ម៉ូតូ​សេ ១២៥ យ៉ាង​ពេញទំហឹង នឹង​កិន​ម៉ូតូ រង​ការខូចខាត​ទាំងស្រុង រួច​រថយន្ត​បង្កហេតុ បាន​បន្ថែម​ល្បឿន បើក​គេចខ្លួន​បាត់ស្រមោល​ឈឹង​។    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​សម្របសម្រួល រវាង​ភាគី​ទាំង ២ ហើយ​បាន​ណែនាំ ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ នៅ​ទីស្នាក់ការ នគរបាល រដ្ឋបាល ដើម្បី​ងាយស្រួល ក្នុងការ​ស្រាវជ្រាវ តាម​ចាប់ រថយន្ត​បង្កហេតុ យកមក​ដោះស្រាយ តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya