កណ្តាល ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពី មានហេតុការណ៍កើតឡើងក្រុមក្មេងស្ទាវបង្កហេតុបាននាំគ្នារត់គេច ខ្លួនអស់៤នាក់ឯបក្ខពួកម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរ ។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែក ស្រុកស្អាងដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត្រក្នុង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស៊ឹម ខ្នា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរដឹកខ្ទឹមលក់ មានទីលំនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុុកស្អាង ធ្វើដំណើរតាមម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ប១.៤៤៩.ភព១ ។ ចំណែកឯក្មេងស្ទាវម្នាក់ដែលត្រូវបានឃាតខ្លួនឈ្មោះ ហ៊ី ភី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិព្រែកអណ្តូងឃុំលើកដែកស្រុកកោះធំខេត្តកណ្តាល ជាអ្នករួមដំណើរជាមួយម៉ូតូម៉ាកហុងដា MD ពណ៌ក្រហម គ្មានស្លាកលេខ ។
នៅមុនពេលកើតហេតុរូបគេនិងបក្ខពួកឈ្មោះ ធី តាំងលីម ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបរ ,ឈ្មោះ ហៀង ភាព ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ឃ្នីម ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះសាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ/ឃុំជាមួយបានជិះម៉ូតូម៉ាកហុងដា MD ឌុបគ្នាចេញពីក្លិបកម្សាន្តយីហោយ៉ាងហ្គ័រ ម្តុំផ្សារដើមគរ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះនៅស្រុកកោះធំវិញ ខណៈបើកមកដល់ចំណុចកើតហេតុមិត្តភ័ក្ររបស់គេ បានបើកម៉ូតូរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូរបស់ជនរង គ្រោះចំពីមុខពេញមួយទំហឹង បណ្តាលឲ្យដួលទៅលើផ្លូវជាតិតែម្តង ៕