ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ ឋិតនៅមុខផ្ទះមេតុងទីនក្រុមទី ១១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលប្រជាពលរដ្ឋ ប្រុសស្រីរួមជាមួយនឹងអ្នកលក់ដូរនៅ ក្នុងផ្សារឆេកូ (ផ្សាគីឡូម៉ែត្រលេខ៦) នាំគ្នាមកពពាក់ពពូនឈរដំរៀបនៅមុខផ្ទះស្ដ្រីម្នាក់ដែលពួកគាត់ អះអាងថា ជា មេតុងទីនរបស់ខ្លួន ខណៈមេតុងទីនរូប នេះប្រមូលនិងវេចលុយរបស់ពួកគាត់ រត់បាត់ ។
កូន តុងទីនដែលនាំគ្នាមកឈរមុខ ផ្ទះមេរបស់ខ្លួនេដើម្បីឱ្យចេញមុខដោះ ស្រាយនោះបាននិយាយឱ្យដឹងថា រូបគាត់ ត្រូវបានមេរបស់ខ្លួនឈ្មោះច្រឹប កើបនិងវេចលុយរត់ហើយម្នាក់ៗអស់ យ៉ាងតិចអស់ក៏ជិត១០.០០០ដុល្លារផង ដែរ ខ្លះទៀតតិចជាងនេះ ខ្លះលើសនោះ ក៏មានដែរ ព្រោះការលេងតុងទីននេះ មានមួយក្បាល៥០ដុល្លារ មួយក្បាល ១០០ដល្លារនិងមួយក្បាលទៀត២០០ ដុល្លារ ក្នុងនោះក្បាលខ្លះមួយខែដេញ ម្ដង ក្បាលខ្លះកន្លះខែដេញម្ដង ។ កូន តុងទីនដែលលើកគ្នាមកព័ទ្ធនិងឈរ ដំរៀបគ្នានៅមុខផ្ទះមេរបស់ខ្លួននោះ បាននិយាយឱ្យដឹងទៀតថា រឿងលេងតុង ទីននេះគឺមានរយៈពេលជាច្រើនឆ្នាំ មកហើយមិនដែលមានបញ្ហាអ្វីនោះទេ ហើយក៏មិននឹកស្មានថា ស្ដ្រីឈ្មោះច្រឹប ដែលជាមនុស្សស្គាល់គ្នាលេងមួយ ក្បាច់ចុងក្រោយបោកអ្នកផ្សារគីឡូម៉ែត្រលេខ៦ស្អាតបែបនេះឡើយ ហើយលុយដែលមេកើបនិងបោកយកទៅនេះ មិនតិចម៉ឺនដុល្លារនោះទេ ៕