ភ្នំពេញ៖មន្ត្រីមន្ទីរធម្មការចំនួន២រូបនៅខេត្តខាងកើតទន្លេមេគង់កំពុងតែប្រឈមមុខនឹងការប្តឹងពីម្ចាស់បំណុល ដោយសារមន្ត្រីធម្មការទាំង២រូបនោះបានខ្ចីប្រាក់ពីម្ចាស់បំណុលម្នាក់ៗចំនួន ២ពាន់ដុល្លាដើម្បីយកមកស៊ីចាយក្នុងពេលប្រឡងប្តូរក្របខ័ណ្ឌមន្ត្រីរាជការនៅក្រសួងធម្មការនិងសាសនាកាលពីឆ្នាំ២០១៣ តែមកដល់ពេលនេះមន្ត្រីធម្មការទាំង២រូបពុំបានសងប្រាក់ទៅម្ចាស់បំណុលវិញ ទេ។ ដោសារតែមន្ត្រីធម្មការទាំង២រូបមិនបានសងប្រាក់ទៅម្ចាស់បំណុលនេះបានធ្វើឲ្យម្ចាស់បំណុល កើតទុកមិនសុខចិត្តនិងគំរាមប្តឹងដាក់គុកប្រសិនបើមន្ត្រីធម្មការទាំង២រូបនោះរកប្រាក់មកសងឲ្យបានទាន់ពេលវេលាទេ។
ចំពោះមន្ត្រីធម្មការទាំង២រូបបានអះអាងថាពួកគាត់បានប្រឹងប្រែងរកប្រាក់សងម្ចាស់បំណុលដែរ ប៉ុន្តែដោយសារពួកគាត់គ្មានមុខរបរផ្សេងក្រៅពីធ្វើការនៅមន្ទីរធម្មការបានធ្វើឲ្យគាត់ពិបាកក្នុងការរកចំណូលមកសងម្ចាស់បំណុល។ជាមួយគ្នានេះមន្ត្រីទាំង២រូបបាន សូមឲ្យម្ចាស់បំណុលពន្យារពេល នៃការសងប្រាក់ដល់ពួកគាត់ ព្រោះថាធ្វើការនៅមន្ទីរធម្មការមិនមានចំណូលច្រើនទេ។ ចំពោះ ប្រាក់ដែល ពួកគាត់ខ្ចីនោះក៍មិនបានយកទៅស៊ីចាយស្រីញីអូនបងឬដេកសណ្ឋាគារលំដាប់ខ្ពស់ ឬទិញរបស់មានតម្លៃនោះទេគឺយកទៅចាយដើម្បីប្រឡងឡើងក្របខ័ណ្ឌប៉ុណ្ណោះ៕
» Breaking News, ព័ត៌មានជាតិ » មន្ត្រីធម្មការ២រូបខ្ចីប្រាក់គេស៊ីចាយក្នុងពេលប្រឡងប្តូរក្របខ័ណ្ឌ អត់ប្រាក់សងកំពុងប្រឈមការប្តឹង