ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ចំណត​ឡាន​ផ្សារ​កំពង់ថ្ម ក្លាយជា​កន្លែង​អា​ជីករ​លក់ដូរ​ ​

ចំណត​ឡាន​ផ្សារ​កំពង់ថ្ម ក្លាយជា​កន្លែង​អា​ជីករ​លក់ដូរ​ ​

កំពង់ធំ​៖
​ចំណតរថយន្ត​ផ្សារ​កំពង់ថ្ម ស្ថិតនៅ​ក្នុងភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ បានក្លាយ​ទៅជា​កន្លែង​អាជីវក​លក់ដូរ​
​យ៉ាង​អនាធិបតេយ្យ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ ពុំមាន​កន្លែង​ឈប់​ចត​រថយន្ត​ចាប់​មូ​យ​នោះទេ​។ បែរជា​
​មក​ចត​ចាប់​មូ​យ​នៅលើ​ផ្លូវជាតិ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​ស្ទះចរាចរណ៍​នៅតាម​ដងផ្លូវ​។​ចំណែក​អាជ្ញាធរ​ស្រុក​មិន​ខ្ចី​ឈឺក្បាល​ហាលថ្ងៃ​និង​យក​ភ្នែក​មើល​សោះ​ចំពោះ​បញ្ហា​ខាងលើនេះ ឬមួយ​ក៏បាន​ទទួល​លាភសក្ការៈ​សើម​មាត់​សើម​ករពី​ម្ចាស់​ចំណតរថយន្ត​ផ្សារ​កំពង់ថ្ម​ឈ្មោះ ទង់ គឹម​ឡា ហើយ​មើលទៅ​បា​នស​ង្ងំ​ស្ងៀម​ដូច្នេះ​? ធ្វើ​ឲ្យ​មាន​ភាពអនាធិបតេយ្យ នៅក្នុង​ដែនដី​សមត្ថកិច្ច​របស់​ខ្លួន​។​
​ភាព​គ្មាន​សណ្តាប់ធ្នាប់​ទាំងនេះ​បានកើត​ឡើងជា​យូរ​ឆ្នាំ​ណាស់​មកហើយ ដោយ​ក្រុម​អ្នករត់​តាក់ស៊ី​បានមក​ចត​ចាប់​
​មូ​យ​នៅ​ខាងក្រៅ​បេន​ពាស់វាល​ពាសកាល​ក្លាយទៅជា​សកម្មភាព​អនាធិបតេយ្យ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​នៅតាម​ផ្លូវ​សារ​ធារ​ណៈ​។​ចង់​ឈប់​ចត​នៅត្រង់ណា​ក៏បាន​ឲ្យ​តែ​បង់ប្រាក់​ឲ្យ​អ្នកម៉ៅការ​ចំណត់​រថយន្ត គឺ​លោក ទង់ គឹម​ឡា​!​ចំណែក​
​ទីតាំង​ដែលជា​កន្លែង​បេន​រថយន្ត​ដែល​អ្នក​ម៉ៅ​ដេញថ្លៃ​បានមក គឺ​ត្រូវបាន​ម្ចាស់​បេន ទុក​ជួល​ឲ្យ​អាជីវក​លក់ដូរ​តូចធំ​កញ្ជើ​
ល្អី វិញ​ព្រោះ​អាច​យក​តំលៃ​បាន​ថ្លៃ​ជាង​ចត​រថយន្ត ដោយ​ក្នុង​១ កញ្ជើ ល្អី ចានដែក​ចាប់ពី ២.០០០៛ ទៅ ៣.០០០៛ ចំណែក​អ្នកលក់​បន្លែ​វិញ​ទទឹង​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ត្រូវ​បង់​ឲ្យ​ទៅ​អ្នកម៉ៅការ​ចំណតរថយន្ត​ចាប់ពី​៥.០០០៛ ទៅ ១០.០០០៛
​ក្នុង​១​ថ្ងៃៗ​ដោយ​ពុំទាន់​គិតពី​ថ្លៃ​ភាស៊ី​ភាស៊ី​នោះ !​រីឯ​កន្លែង​ផ្ញើ​រកង់​ម៉ូតូ​វិញ​បាន​យក​ទីតាំង​របស់​សាលាបឋមសិក្សា​ស្ទឹង​ជី​និ​ត​ធ្វើ​អាជីវកម្ម​ដាក់​ផ្ញើរ​កង់​ម៉ូតូ​ក្នុងតម្លៃ​១​គ្រឿង​១.០០០៛​លើស​សៀវភៅ​បន្ទុក​ដែល​បានកំណត់​និង​ឯកភាព​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​!​ផ្សា​កំពង់ថ្ម​បច្ចុប្បន្ននេះ​មាន​សភាពរ​ញេ​រ​ញ៉ៃ​យូរ​ឆ្នាំ​ណាស់​មកហើយ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​មុខមាត់​និង​សេចក្តី​ថ្ងៃ​ថ្នូរ​របស់​ស្រុក​ក៏ដូចជា​មុខមាត់​របស់​ខេត្តកំពង់ធំ​។​ម្យ៉ាងវិញទៀត​នោះ​ផ្សារ​កំពង់ថ្ម​ក៏​ពុំ​
​ទាន់​បានធ្វើ​កំណែ​ទំរង់​ទៅតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​នោះទេ​!​ដែល​សម្តេច​បាន​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​ភាស៊ី​ឡើងវិញ​!​ចំណែក​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​វិញ​នោះ​។​ពុំគួរ​ណា​បណ្តែតបណ្តោយ​ឲ្យ​អ្នកម៉ៅការ​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ភាស៊ី​ផ្សា​កំពង់ថ្ម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាង​ដូច្នេះ​សោះ​!​ឬមួយ​ក៏ លោក ទង់ គឹម​ឡា​
​សំអាង​ខ្នង​ធំ​ប៉ុណ្ណា​?​បានជា​ថ្លើមធំ​ពាសមេឃ​!​មិន​ព្រម​គោរព​និង​ប្រតិបត្តិ​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ​?៕
​    ​    ​    ​    ​    ​    ​    ​    ​    ​    ​ដោយ​ឆាយ សុផាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya