ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​កុងតឺន័រ​ពន្លះ​អ្នកជិះ​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​ស្លាប់​

ឡាន​កុងតឺន័រ​ពន្លះ​អ្នកជិះ​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​ស្លាប់​

ភ្នំពេញ​៖ បុរស​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​រថយន្ត​កុងតឺន័រ មួយគ្រឿង​បុក​ចំ​ពីមុខ​យ៉ាង​​ពេញទំហឹង អូស​ជាង​១០​ម៉ែត្រ គាប​ជាប់​នឹង​កង់​រថយន្ត ក្នុង​គ្រា​ដែល​កំពុង​ជិះ​ម៉ូតូ  កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី យប់​ថ្ងៃទី​១១ កក្កដា ២០១៣ ស្ថិតក្នុង​សង្កាត់ ទូល​ទំពូង​ទី​២ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​។​

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​​លេខ ឌ​-3177 ភព​1 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ពេលមកដល់​ចំណុច​មុខ ភ្នំពេញ​ក្លឹប​ស្ព​ត ក៏ត្រូវ​រថយន្ត​កុងតឺន័រ ១​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0061 ដែល​បើក​បញ្ច្រាសទិស​គ្នា បាន​បើក​វ៉ា​រថយន្ត ១​គ្រឿង​ទៀត ហើយ​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​គុប យ៉ាង​ពេញទំហឹងអូស​ជាង ១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​កិន​មនុស្ស​ស្លាប់​ហើយ​តៃកុងរ​យន្ត​បង្ក បាន​បើ​ទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ។

​ទាក់ទង​ករណីនេះ នគរបាល​បាន​ឲ្យ​ដឹងថា សព​មានឈ្មោះ ស៊ឹម ស៊ី​មៀន អាយុ ៣២​ឆ្នាំ មានមុខ​របស់​ជាជាង​ម៉ាស៊ីនដេរ ស្នាក់​នៅផ្ទះ​លេខ ២៥E សង្កាត់ ចាក់អង្រែ ខណ្ឌមានជ័យ។​

បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម ប្រពៃណី ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ។ ដោយឡែក​នៅក្នុង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៣ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង នៅ​ទូទាំងប្រទេស ១៩​លើក (​យប់ ០៧​លើក​), មាន​មនុស្ស​ស្លាប់ ០៨​នាក់ និង មាន​មនុស្ស រងរបួស​ស្រាល ១៥​នាក់​(​ស្រី ម្នាក់​) , របួសធ្ងន់ ០៦​នាក់ (​ស្រី ម្នាក់ )។

​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១៩​លើក បាន​បង្ក ឲ្យ​ខូចខាត យានយន្ត​សរុប ៣៤​គ្រឿង ក្នុងនោះ​ម៉ូតូ ១៩​គ្រឿង , រថយន្ត​ធុន​តូច ០៨​គ្រឿង​, រថយន្ត​ធុន​ធំ ០៤ គ្រឿង​,​យាន​ផ្សេងៗ ០៣​គ្រឿង និង​ថ្មើរជើងម្នាក់​។

​ប្រភព​ខាងលើ​ឲ្យ​ដឹង​បន្តទៀតថា​មូលហេតុ បណ្តាលមកពី​ល្បឿន ០៤​លើក​, ប្រជែង​គ្រោះថ្នាក់ ០៤​លើក​, មិន គោរព​សិទ្ធិ ០៣​លើក​, មិន​ប្រកាន់​ស្តាំ ០៣​លើក ,​ស្រវឹង ០២​លើក និង​កត្តា​ផ្សេងៗ​០២​លើក ក្នុងនោះ​ជិះ​ម៉ូតូ គ្រោះ ថ្នាក់​ដោយ​មិន​ពាក់មួក ១៩ នាក់ (​យប់ ០៩​នាក់​)៕ ដោយ​៖ ទុយ បញ្ញា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya