ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ​ អនុញ្ញាត​ឲ្យ​អ្នកសិល្បៈ​ផ្សេងទៀត​ទទួលបាន​វ៉ាក់សាំង​ការពារ  បន្ទាប់ពី ណុប បា​យ៉ា​រិទ្ធ និង កែវ ច័ន្ទ​និមល មាន​វិជ្ជមាន​កូ​វីដ​-១៩

សម្តេច​តេ​ជោ​ អនុញ្ញាត​ឲ្យ​អ្នកសិល្បៈ​ផ្សេងទៀត​ទទួលបាន​វ៉ាក់សាំង​ការពារ  បន្ទាប់ពី ណុប បា​យ៉ា​រិទ្ធ និង កែវ ច័ន្ទ​និមល មាន​វិជ្ជមាន​កូ​វីដ​-១៩

ភ្នំពេញ​:   នៅ ​រសៀល​ថ្ងៃ​ទី​៩ មីនា ឆ្នំា២០២១​នេះ អ្នកសិល្បៈ​ចំនួន​ពីររូប គឺ លោក បា​យ៉ា​រិ​ទ្ធ និង ពិធី​ការិនី កែវ ច័ន្ទ​និមល និង​គ្រួសារ បានប្រកាស​ជា​ផ្លូវការ​ថា ពួកគេ​ពិតជា មាន​ជំងឺ​កូ​វីដ​-១៩ ក្រោយ​បានធ្វើ​តេស្ត​វិជ្ជមាន​។

ទន្ទឹមនឹង​ការប្រកាស​ជា​ផ្លូវការ តេស្ត​វិជ្ជមាន កូ​វីដ​-១៩ របស់ តារាចម្រៀង បា​យ៉ា​រិ​ទ្ធ និង ពិធី​ការិនី កែវ ច័ន្ទ​និមល នោះ​ស្រាប់តែ​តារាចម្រៀង សុគន្ធ នីសា និង ឱក សុគន្ធ កញ្ញា ក៏បាន​ប្រកាសប្រាប់​ដល់​អ្នកគាំទ្រ របស់​ផង​ថា មកដល់ពេលនេះ សុគន្ធ នីសា នៅមាន​អាកា​រៈ នាង​បញ្ជាក់ថា «​កន្លងមកនេះ ខ្ញុំ​មិនបាន​ជួប​ជាមួយ​និមល​ទេ ហើយក៏​មិនបាន​ដើរទៅ​កន្លែង​មុខសញ្ញា​ដែលមាន​កើត​កូ​វីដ​១៩ ដែរ ប៉ុន្ដែ​ជំងឺ​នេះ វា​អាច​ជាប់​ពាក់ព័ន្ធ​តៗ​គ្នា​ដូច​សម្ល​រកំ​ពិស​ចឹ​ង​។​ខ្ញុំ​នឹង​បន្ត​សង្កេត​ខ្លួនឯង​ទៀត ចាំមើល​លទ្ធផល អ្នក​ដែល​យើង​ជួប​ជា​ប្រ​យ៉ោ​ល តៗ​គ្នា បើ​យ៉ាងណាៗ ខ្ញុំ​នឹង​ទាក់ទង​ដើម្បី​ធ្វើតេស្ត​អោយប្រាក​ដ​។​

​សុគន្ធ​នីសា បាន​ថ្លែង​សារ​បញ្ជាក់ថា ពេលដែល​ដឹង​ព័ត៌មាន​យប់មិញ​នេះហើយ ខាង​ផ្ទះ​ខ្ញុំ​នេះ​ក៏បាន​ហាម​ខ្លួនឯង និង​អ្នកផ្ទះ​មិនអោយ​ចេញទៅ​ក្រៅ​ឡើយ ចំណែក​ខាង​ផ្ទះ​ម្តាយ​ខ្ញុំ មិនមាន​ការពាក់ព័ន្ធ​អ្វី​ទេ ព្រោះ​ខ្ញុំ​មិនបាន​ចេញចូល​ផ្ទះ​ម៉ាក់​ខ្ញុំ​ប្រហែល​ពីរ​អាទិត្យ​ហើយ ។ សូមទោស​បងប្អូន ដែល​ខ្ញុំ​មិនបាន​តប​សារ​ផង​ណា ហើយ​សូម​ជូនពរ​និមល និង​ក្រុមគ្រួសារ​អោយ​ឆាប់​ជា ចំណែក​ខ្ញុំ​ក៏​ជា​ជនសង្ស័យ តែ​មិនទាន់​អី​។ ល្ងាច​នេះ ខ្ញុំ​នឹង​ចាំ​ដំណឹង​ពី​គេ​ដែរ បើ​អ្នក​ដែល​ខ្ញុំ​បាន​ជួប​ដោយ​ប្រ​យ៉ោ​ល​មាន ខ្ញុំ​នឹងធ្វើ​តេស្ត​។ សូម​ជូនពរ​បងប្អូន​អោយ​សុខ​សប្បាយ (​រឿងហេតុ​មាន​ជាស្រេច បើ​វា​ត្រូវ​កើត វា​នឹង​កើត គ្មាន​អ្នកណា​អាច​ហាមឃាត់​បានឡើយ បើ​គេ​អោយ​ហើយ​ទទួល​វា​ទៅ ។ អរគុណ​ច្រើន​បងប្អូន​ដែល​បារម្ភ យ៉ាងណាៗ​ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន​ជូន​បងប្អូន​ទៀត​។​

ចំណែក​តារា​ស្រី ប្អូនថ្លៃ​ថៅកែ​ហង្ស​មាស ឱក សុគន្ធ​កញ្ញា ក៏បាន​ចេញ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ខ្លូន ដែល​រៀបរាប់​អី​អា​ការដែល​កំពុងតែ​កើតមាន​លើ​ខ្លួន​នាង​ដែ​។ កញ្ញា និយាយថា «​ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា !
​នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា អគុណ​ខ្លាំងណាស់​សម្រាប់​ការយកចិត្តទុកដាក់​ព្រួយបារម្ភ​សួរសុខទុក្ខ​ពី​នាង​ខ្ញុំ ។
​នាង​ខ្ញុំ​សូម​ជម្រាបជូន​ថា រហូតមកដល់​ពេលនេះ​នាង​ខ្ញុំ​មិនទាន់មាន​អាកា​រៈ​ក្ដៅខ្លួន ផ្ដាសាយ ណាមួយ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ​ទេ !
​ប៉ុន្តែ​នាង​ខ្ញុំ​ក៏​កំពុង​បន្ត​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ​ដូចគ្នា ! ជាថ្មី​ម្ដងទៀត​នាង​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការស្រលាញ់​និង​ការព្រួយបារម្ភរ​បស់បង​ប្អូន​ទាំងអស់គ្នា​ដែល​បាន​ផ្ញើរ​សារ​មក​សួរ​សុខ​ទុកជា​ច្រើន​ដោយ​នាង​ខ្ញុំ​មិនបាន​ឆ្លើយតបបាន​ទាំងអស់គ្នា សូម​អរគុណ​។

​ដោយមាន​ការបារម្ភ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុម​សិល្បករ​-​សិល្បការិនី សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ភ្លាមៗ បានអនុញ្ញាត​ឲ្យ​សិល្បករ​សិល្បការិនី​ស្ម័គ្រចិត្ត​ទាំងអស់​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​19 តាមរយៈ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម សូម​បងប្អូន​សិល្បករ​សិល្បការិនី​ទំនាក់ទំនង មក​ចុះឈ្មោះ​ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង​តាមរយៈ​ទូរ​សព្ទ​លេខ 017 990 332 / 011 212 217 / 096 230 0505៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya