ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ឃាត់ខ្លួនមនុស្ស 2នាក់ នៅមណ្ឌលគិរី

បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ឃាត់ខ្លួនមនុស្ស 2នាក់ នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងនៅ ថ្ងៃទី០៨ ខែមីនាឆ្នាំ២០២១ ត្រង់ចំណុចផ្លូវកែងជិតផ្ទះក្រហម ស្ថិតក្នុងភូមិឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

រថយន្តមួយគ្រឿងដឹកឈើហុបធំៗ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមា ចុះបង្ក្រាបយកទៅរក្សាទុក។  យុទ្ធនាការបង្ក្រាបរថយន្តដឹកឈើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាកម្មករ

លើកឈើចំនួន២នាក់ តែអ្នកបើកបរបានចុះរត់បាត់ស្រមោលហើយ ។ ចំពោះអ្នកប្រព្រឹត្តក៏សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណដែរ។
ឯវត្ថុតាងនោះមានរថយន្តកាមរីកាត់គូទ និងឈើនៅលើរថយន្ត ត្រូវបានសមត្ថកិច្ចនាំយក ទៅរក្សាទុកនៅស្នាក់ការបរិស្ថានដែនជម្រកការពារសត្វព្រៃស្រុកកែវសីមា។

ចំណែកជនសង្ស័យជាកម្មករលើកឈើនោះ ត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya