ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ ៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន តែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យដួលរងរបួស សមត្ថកិច្ចឃាត់បានភ្លាមៗម្នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់  នៅភ្នំពេញ

ជនសង្ស័យ ៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន តែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យដួលរងរបួស សមត្ថកិច្ចឃាត់បានភ្លាមៗម្នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់  នៅភ្នំពេញ

ភ្នំពេញ: ហេតុការណ៍ នេះបានកើតឡើងកាលពី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់ បានសម្រេចហើយព្យាយា មជិះម៉ូតូគេចខ្លួន តែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យដួលរងរបួស ត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗម្នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។

មុនពេលកើតហេតុ រូបគាត់បានឈរចាំជិះឡានតាក់ស៊ី ខណ:មកដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1II 1402 មកធ្វើសកម្មភាពឆក់ការបូបស្ពាន បានសម្រេចហើយ បំណងជិះគេចខ្លួន តែជ្រុលទៅបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យដួលបាក់ជើងម្នាក់ ចំណែកម្នាក់ទៀតបានរត់ឡើងជិះម៉ូតូបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ស្រមោល ។

ជនសង្ស័យឈ្មោះ ឃឹម សុវណ្ណរាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យដែលគេចខ្លួនចំនួន២នាក់ទី១-ឈ្មោះ យ៉ែប ភេទប្រុស អាយុ២១ឆ្នាំ ,ទី២-ឈ្មោះ ម៉ាន ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ វង់ វ៉ែ ចាន់ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។

ឃាត់ខ្លួនជនសង្ស័យ យកទៅសួនាំ ចំណែកការបូបរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya