ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » កូន​កំលោះ​​ឈ​រ​ទទួល​ភ្ញៀវ​​ម្នាក់ឯង  រីឯកូនក្រមុំ​ឆ្លង​ទន្លេ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវខ្លំាង  នៅកំពត

កូន​កំលោះ​​ឈ​រ​ទទួល​ភ្ញៀវ​​ម្នាក់ឯង  រីឯកូនក្រមុំ​ឆ្លង​ទន្លេ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវខ្លំាង  នៅកំពត

ខេត្តកំពត ៖ តាម​ព័ត៌មាន​ថា មង្គលការ​មួយ​នេះ បាន​រៀបចំ​ឡើង​កាលពី​​ថ្ងៃ​ទី​៥ ខែមីនា ឆាំ្ន​២០២១ នៅ​គេហដ្ឋាន​ខាង​ស្រី​តាម​ទំនៀមទម្លាប់ នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ កូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ ជា​គូ​នឹង​កូនកំលោះ​នាម បៀ​ច ភាស់ បាន​ធ្វើ​ឱ្យ​ក្រុម​ភ្លេង​និង​ភ្នួ​ង​ស្រឡាំងកាំង​បើកភ្នែក​ធំ​ៗ ខណៈ​ថ្ងៃ​ចូល​រោង ស្រាប់តែ​កូនក្រមុំ​ឆ្លងទន្លេ ។

ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះ នៅ​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ដែល​ជា​ថ្ងៃ​ចូល​រោង ស្រាប់តែ​កូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ បាន​ឈឺពោះ​ឆ្លងទន្លេ​បង្កើត​បានកូន​ស្រី​មួយ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច ប្រកបដោយ​សុវត្ថិភាព​ដោយ​ទុក​ឱ្យ​កូនកំលោះ​ឈរ​ជា​សា​ម៉ី​ខ្លួន​បន្ត​ពិធី​ជា​ពិសេស គឺ​ឈរ​ទទួលភ្ញៀវ​តែ​ម្នាក់ឯង ឯ​កូនក្រមុំ​នៅ​ឯ​មន្ទីរពេទ្យ ។

ទោះបីជា​កូនក្រមុំ​បាន​ឆ្លងទន្លេ​នៅ​​ថ្ងៃ​ទី​៤ មីនា ជា​ថ្ងៃ​ចូល​រោងការ​ក៏​ដោយ​ភ្លាម​ៗ​នោះ​ក្រុម​សាច់ញាតិ​ខាង​កូនក្រមុំ មិន​បាន​ប្រាប់​ដំណឹង​ដល់​លោក​អ្នកភ្លេង​ប្រពៃណី​ឡើយ ។ នៅ​រសៀល​ថ្ងៃ​ចូល​រោងការ​នោះ​ក្រុម​អ្នកភ្លេង​បាន​មក​ប្រគុំ​ថ្វាយ​ក្រុង​ពាលី​ថ្ងៃ​ចូល​រោងការ ស្រាប់តែ​ម្ចាស់​ដើមការ​បាន​ប្រាប់​ទៅ​ក្រុម​អ្នកភ្លេង​ថា ពួក​គាត់​មិន​យក​ភ្លេង​ទេ ធ្វើ​ឱ្យ​ពួក​ភ្លេង ខឹងសម្បា​ព្រោះ​មិន​បាន​ទទួល​ដំណឹង​មុន តែ​បំណាច់​ខាតបង់​មួយ​រោង​អ្នកភ្លេង​បាន​ជុំ​គ្នា​ផឹក​ស៊ី​មួយ​ឈុត​កំដរ​យ៉ាង​រីករាយ ។

ចំណែក​អ្នក​ភ្នួ​ង​ក៏​បាន​វិល​ទៅ​ទ្រនុំ​វិញ​ដែរ ដោយឡែក​ក្រុម​តន្ត្រី​បាន​មក​ប្រគុំ​កំដរ​ភ្ញៀវ​ខាង​ស្រី​និង​ប្រុស ព្រោះ​ពិធី​មង្គលការ​នេះ​ខាង​ប្រុស​ក៏​ដូច​ខាង​ស្រី បាន​ហៅភ្ញៀវ​តែ​២៥​តុ​ទេ ។ នៅ​ល្ងាច​យប់​ថ្ងៃ​ទី​៥ មីនា ជា​ថ្ងៃ​ទទួលភ្ញៀវ​នោះ​មានកូន​កំលោះ បាន​ចេញ​មក​ឈរ​ចាំ​ទទួលភ្ញៀវ​តែ​ម្នាក់ឯង នៅ​មុខ​រោងការ​ដោយ​មាន​តន្ត្រី​កំដរ​មិន​ឱ្យ​ស្ងាត់​រោង​ទេ ។

អ្នក​ដែល​ដឹង​រឿង​បាន​បន្ទោស​ដល់​អ្នក​អាណាព្យាបាល​ខាង​ស្រី​ថា បើ​កូន​មាន​ផ្ទៃពោះ​គ្រប់​ខែ ហែ​តុ​អ្វី​ក៏​រៀប​ការ គួរតែ​ចាំ​ឆ្លងទន្លេ​ហើយ​ចាំ​ការ​ក៏​វា​មិន​ហួសពេល​អ្វី​ដែរ ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សាច់ញាតិ​កូនក្រមុំ​ថា​នាង សន សុ​ភ័​ណ្ឌ ទៅ​លក់​អីវ៉ាន់​នៅ​កំពង់សោម ឯ​ឈ្មោះ បៀ​ច ភាស់ កូនកំលោះ ជា​អ្នក​រត់​តាក់​ស៊ី​ពី​កំពង់ត្រាច​ទៅ​ខេត្ត​ព្រះ​សីហ​នុ ព្រោះ​កូនកំលោះ​មានស្រុក​កំណើត​នៅ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ទាក់ទង​ស្គាល់គ្នា​នឹង​បាន​បង្កើត​ចំណងស្នេហា ។

ឯការ​សម្រាលកូន​ក្នុង​ថ្ងៃ​ចូល​រោងការ​របស់​កូនក្រមុំ ដោយសារ​តែ​នាង​ជា​ស្រី​ក្រមុំ​មាន​ផ្ទៃពោះ​មិនដឹង​ខ្លួន ហើយ​ពោះ​តូច​គ្មាន​នរណា​ចាប់អារម្មណ៍​នោះ ស្រាប់តែ​ដល់​ថ្ងៃ​ការ​ក៏​ស្រាប់តែ​នាង​បាន​ឈឺពោះ លុះ​យក​ទៅ​មន្ទីរពេទ្យ​ស្រាប់តែ​ដឹង​ថា​នាង​ឈឺពោះ​ឆ្លងទន្លេ ។  អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ សូម​ជូនពរ​ឱ្យ​គូ​ស្វាមីភរិយា​១​គូ​នេះ បាន​ជួប​តែ​សុភមង្គល ស្រឡាញ់​គ្នា​ចាស់ព្រឹទ្ធចាស់ព្រេង កុំបី​ជួប​ការ​សៅហ្មង​ឡើយ និង​សូម​ឱ្យ​កូនស្រី​ដែល​ប្រសូត​ចំ​ថ្ងៃ​រៀប​ការ​មាតាបិតា មាន​សុខភាព​ល្អ និង​មាន​អនាគត​ត្រចះត្រចង់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya