ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ពីបទឆបោកតាមបណ្តាញសង្គម ករណីលក់លេខទូរស័ព្ទពិសេស   (សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលនិយមទិញស៊ីមកាតទូរស័ព្ទលេខពិសេសតាមអនឡាញ មេត្តាពិនិត្យលើប្រភពនៃទំនិញ និងម្ចាស់គណនី/ទំព័រហ្វេសប៊ុកឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ចៀសវាងនូវការបោកប្រាស់ពីជនខិលខូច) នៅភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ ពីបទឆបោកតាមបណ្តាញសង្គម ករណីលក់លេខទូរស័ព្ទពិសេស   (សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលនិយមទិញស៊ីមកាតទូរស័ព្ទលេខពិសេសតាមអនឡាញ មេត្តាពិនិត្យលើប្រភពនៃទំនិញ និងម្ចាស់គណនី/ទំព័រហ្វេសប៊ុកឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ចៀសវាងនូវការបោកប្រាស់ពីជនខិលខូច) នៅភ្នំពេញ

(ភ្នំពេញ)៖  នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៣

ខែមីនា ឆ្នាំ២០២១ ក្រោមការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ បុរសជនជាតិវៀតណាមម្នាក់រស់នៅខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកតាមបណ្តាញសង្គម។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តរតនគិរី។

ជនសង្ស័យឈ្មោះ ហូ ង៉ុកណាម ហៅ វីង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ឥវ៉ាន់តាមអនឡាញ មានទីលំនៅស្នាក់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយពីសាកសួរ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលនិយមទិញស៊ីមកាតទូរស័ព្ទលេខពិសេស តាមអនឡាញ មេត្តាពិនិត្យលើប្រភពនៃទំនិញ និងម្ចាស់គណនី/ទំព័រហ្វេសប៊ុកឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ចៀសវាងនូវការបោកប្រាស់ពីជនខិលខូច ដូចករណីខាងលើនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya