ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្រាវជ្រាវមុខសញ្ញាចំនួន​៤​ ដែលមានជាប់ពាក់ព័ន្ធ ជាមួយម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភ ព អ៊ឹម សុភី

ស្រាវជ្រាវមុខសញ្ញាចំនួន​៤​ ដែលមានជាប់ពាក់ព័ន្ធ ជាមួយម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភ ព អ៊ឹម សុភី

ព្រៃវែង ៖  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៧ ខែមីនានេះ រដ្ឋបាលខេត្តបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធ រួមមាន១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភីនិង៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត។

រដ្ឋបាលខេត្តព្រៃវែង កំពុងស្រាវជ្រាវទៅលើមុខសញ្ញាចំនួន៤ ដែលមានជាប់ពាក់ព័ន្ធ ជាមួយម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភ ព អ៊ឹម សុភី និងបម្រើការងារនៅ មន្ទីរពេទ្យបង្អែកអ្នកលឿងស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ។

លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែងបានឲ្យដឹងថា ម្ចាស់គ្លីនិកនោះមិនបានដឹងខ្លួនថា តើគាត់បានឆ្លងមេរោគនេះមកពីអ្នកណាមកនោះទេ។លោកបានបន្តទៀតថា ជាវិធានការដំបូងអាជ្ញាធរខេត្តបាន សម្រេចបិទគ្លីនិកនោះហើយបានយកសំណាកក្រុមគ្រួសារ បុគ្គលិក និងអ្នកជំងឺសម្រាកនៅក្នុងគ្លីនិក​នោះ​​ប្រមាណ២០នាក់ ទៅធ្វើតេស្ត។ ចំណែកមន្ទីរបង្អែកអ្នកលឿងក៏បានបិទជាបណ្តោះអាសន្នដែរ ដើម្បីធ្វើការស្រាវជ្រាបន្ត ដោយសារគាត់ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកនោះដែរ។

លោកអភិបាលរងខេត្តបានអំពាវនាវដល់អ្នក ដែលមានការពាក់ព័ន្ធជាមួយម្ចាស់គ្លីនិកឬគ្រូពេទ្យនេះមកធ្វើតេស្តរកកូវីដ១៩ព្រោះថា គាត់មិនបានដឹងថាបានទាក់ទងជាមួយអ្នកណាខ្លះនោះទេ។

ចំណែកលោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ករណីគ្រូពេទ្យឆ្លងកូវីដ១៩ នៅអ្នកលឿងនេះអាចឆ្លងពីជនជាតិវៀតណាម ដែលកន្លងមកមានជនជាតិវៀតណាម ៩នាក់ បានត្រឡប់ទៅប្រទេសវៀតណាមវិញ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។

លោកបានអំពាវនាវបន្ថែមអ្នក ដែលបានទៅគ្លីនិកឬជួបគ្រូពេទ្យចាប់ពីថ្ងៃទី២៥ កម្ភៈ រហូតដល់ថ្ងៃនេះសូមទៅធ្វើសំណាកនៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរ។ ទន្ទឹមនឹងនេះក្នុងនាមជាអ្នកបច្ចេកទេសលោកបានផ្តល់យោបល់ឲ្យអាជ្ញាធរបិទជាបណ្តោះ

អាសន្ននូវកន្លែងកំសាន្តនានាទាំងអស់ផងដែរ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

លោកអភិបាលរងខេត្តព្រៃវែង បានគាំទ្រហើយបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការពារការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រង

សុវត្តិភាព ក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងមន្ទីរសម្រាកព្យាបាលនិងសម្ភ ព អ៊ឹម សុភីដែលមានឆ្លងជំងឺកូវីដ១៩នេះ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya