ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់ជាជនជាតិថៃ លួចឆ្លងដែនចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួន  នៅបាត់ដំបង

ស្ត្រីម្នាក់ជាជនជាតិថៃ លួចឆ្លងដែនចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួន  នៅបាត់ដំបង

ខេត្តបាត់ដំបង÷ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២១នេះ នាំខ្លួនស្រ្តីជាជនបរ​ទេសម្នាក់នេះទៅអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃដើម្បី បញ្ជូនបន្តទៅកាន់ប្រទេស កំណើតវិញក្រោយបានលួចឆ្លងដែនចូលមកក្នុងទឹកដីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រទេសកម្ពុជាកាលពីកន្លងមកថ្មីៗនេះ។

ស្ត្រីម្នាក់ជាជនជាតិថៃបានលួចឆ្លងដែនដោយខុសច្បាប់ចូលទឹកដីស្រុកសំពៅលូន ប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមផ្លូវច្បាប់។

ស្រ្តីម្នាក់ជាជនបរទេសនេះ មានឈ្មោះ ខុងក្រាថូក​ សុផា​ អាយុ​២៦ឆ្នាំ​ ជាជនជាតិថៃ មានទីលំនៅក្នុងខេត្តស្រះកែវ ប្រទេសថៃបានលួចឆ្លងដែនចូលមកប្រទេសកម្ពុជាដោ​យមិនមានឯកសារត្រឹមត្រូវ ហើយត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូនសាកសួរ និងនាំខ្លួនបញ្ជូនទៅចូលធ្វើចត្តាឡីស័កតែម្តងស្របតាម វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូងីដ- ១៩របស់ក្រសួងសុខាភិបាលកម្ពុជា។

ស្ត្រីម្នាក់ជាជនជាតិថៃរូបនេះក្រោយបញ្ចប់ការអនុវត្តធ្វើចត្តាឡីស័កមិនមានជម្ងឺកូវីដ-១៩ រួចតម្រូវផាកពិន័យស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល និងចុងក្រោយបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya