ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ឪពុកក្មេក ត្រូវបានកូនប្រសាប្ដឹងសមត្ថកិច្ចឲ្យចាប់ ករណី…..

ឪពុកក្មេក ត្រូវបានកូនប្រសាប្ដឹងសមត្ថកិច្ចឲ្យចាប់ ករណី…..

កំពង់ស្ពឺ: នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលស្រុកបានទទួលពាក្យបណ្តឹងពីឈ្មោះ ស.ន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅ ត្រួក ភេទប្រុស អាយុ ៥៨ឆ្នាំ (ត្រូវជាឪពុកក្មេក) រស់នៅភូមិ ឃុំ ជាមួយគ្នា ។

នៅវេលាម៉ោង ៧និង៤០នាទីព្រឹកថៃ្ងខែឆ្នាំដដែល នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ម៉ែន ចន្ថា បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះឈ្មោះ Y R N អាយុ ១២ឆ្នាំ មិនបានសម្រេចដោយម្តាយជនរងគ្រោះបានមកទាន់ រួចបានមកដាក់បណ្ដឹងឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ ។

លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុក បានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ លោកបានបញ្ជាផ្នែកព្រហ្មទណ្ឌ កោះហៅ នាំជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខថាខ្លួ នពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ពិតមែន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya