ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ

ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ

កំពង់ឆ្នំាង ៖ ប្រភពពីប្រជាពលរដ្ឋនៅភូមិទំនប់ ឃុំត្រងិល​ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ​បានឲ្យដឹងថា ដីគម្របព្រៃឈើនៅតំបន់ភ្នំត្រងិល ដែល​គ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង​ កំពុងរងការទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាយ សំអាល់ ​រដ្ឋមន្ត្រី្កក្រសួងបរិស្ថាន និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់ជាបន្ទាន់និង ប្រកបដោយប្រសិទ្ធភាព។ ដោយសារថា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង កំពុង​បណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ភ្នំត្រងិល ឃុំត្រងិល ធ្វើអ្វីៗតាមអំពើចិត្ត ហើយដីគម្របព្រៃឈើត្រូវគេឈូសឆាយវាស់វែងចែកគ្នាធ្វើជាកម្មសិទ្ធិ​យ៉ាង​រលូន។

តាមការបញ្ជា​ក់ពីប្រពលរដ្ឋក្នុងភូមិទំនប់ ឃុំត្រងិល បានឲ្យដឹងទៀតថា ដីគម្របព្រៃឈើតាមជួរភ្នំត្រងិល ចំណុចតំបន់៦៦ ខាងក្រោមអាងតាហម ​ហៅ​ត្រាច់៥ដើម ក្នុងភូមិទំនប់ ត្រូវបានក្រុមជនល្មើសធ្វើសកម្មភាពកាប់ឆ្ការទន្ទ្រានយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន។ ចំណែកមន្ត្រីបរិស្ថាន និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​បែរជា​រក្សាភាពស្ងៀមស្ងាត់​បណ្តោយឲ្យ​បទរល្មើសកើតឡើងយ៉ាងអនាធិបតេយ្យនាពេលបច្ចុប្បន្ន​នេះ​។ ​​​ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមានការបើកដៃពីមន្ត្រីបរិស្ថាននិងមន្ត្រីអាជ្ញាធរមូលដ្ឋាន​ទើបសកម្មភាពទន្ទ្រាន កាន់កាប់ដីគម្របព្រៃឈើ តំបន់​ជួរភ្នំត្រងិល​អាចប្រព្រឹត្តទៅដោយរលូន​។

ប្រជាពលរដ្ឋនៅឃុំត្រងិល បានអំពាវនាវយ៉ាងទទូចដល់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងលោក ឈួន ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធា​នការទប់ស្កាត់ករណី ទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើក្នុង​មូលដ្ឋានពួកគាត់ជាបន្ទាន់​។ ដោយហេតុថា បច្ចុប្បន្ន​សកម្មភាពទន្ទ្រានកាន់កាប់ដីគ្រប់ព្រៃឈើនៅតំបន់ជួរភ្នំត្រងិល កំពុងកើតឡើងយ៉ាងពេញបន្ទុកហើយប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង​ មិនចាត់វិធានការបង្ក្រាបទាល់តែសោះ។ ជាងនេះទៅទៀតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បែរជាបណ្តោយឲ្យមន្ត្រីបរិស្ថានដែលការពារដីគម្របព្រៃឈើនៅតំបន់ជួរភ្នំត្រងិល ធ្វើអ្វីៗស្រេចតែអំចិត្តមិនខ្វល់ពីការរិះគន់អ្វីៗទាំងអស់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya