ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! មនុស្សប្រុសស្រីវ័យក្មេង២នាក់ លង់ទឹកស្លាប់ នៅអាងទឹកក្បាលឆាយទៀតហើយ

ភ្ញាក់ផ្អើល! មនុស្សប្រុសស្រីវ័យក្មេង២នាក់ លង់ទឹកស្លាប់ នៅអាងទឹកក្បាលឆាយទៀតហើយ

(ក្រុងព្រះសីហនុ)៖ សេចក្តីរាយការណ៍មកថា មានយុវជនវយ័១៨ឆ្នាំម្នាក់និងក្មេងស្រីវយ័៧ឆ្នាំម្នាក់ទៀត បានលង់ទឹកស្លាប់ ពេលចុះលេងទឹកនៅអាងទឹកក្បាលឆាយ ក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ កាលពីម៉ោងជិត២រសៀលថ្ងៃ៧មិនា២០២១។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះរួមមាន ៖

ទី១-ឈ្មោះបួល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិភូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ឪពុកឈ្មោះបួស ផល អាយុ៦១ឆ្នាំ

មុខរបរកម្មករ ម្ដាយឈ្មោះ សំ អឿន អាយុ៥៨ឆ្នាំ មុខរបរមេផ្ទះ។

ទី២-ឈ្មោះ វុធ ម៉ាសាឡែន ភេទស្រី អាយុ៧ឆ្នាំ (ស្លាប់) ។ ឪពុកឈ្មោះសំណាង វណ្នី

អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះសំ ភឿន អាយុ៣៧ឆ្នាំ ស្នាក់នៅដូចគ្នា។

បើតាមរបាយការណ៍របស់សមត្ថកិច្ចថាមូលហេតុ ជនរងគ្រោះបានជិះលើដើមឈើដែលដួលនៅក្នុងទឹក ហើយពេលកំពុងលេងក៏រអិលធ្លាក់ចូលក្នុងទឹកជ្រៅបណ្តាលអោយបាត់ខ្លួនក្នុងទឹក ។

ក្រោយកើតហេតុសមត្ថកិច្ចនិងពលរដ្ឋបានសហការ រាវរកច្រើនម៉ោង រហូតដល់ម៉ោងជិង៥ល្ងាចថ្ងៃដដែលនេះ ទើបរកឃើញសាកសពទាំង២នាក់។

ក្រុមគ្រួសារ ឪពុក ម្តាយ ទទួលយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណីយ៏រៀងៗខ្លួន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya