ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីឆ្កឹះសោរបន្ទប់ លួចទ្រព្យសម្បត្តិ  នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីឆ្កឹះសោរបន្ទប់ លួចទ្រព្យសម្បត្តិ  នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី១ ភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះចេន ប៊ុនធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀនជាង១ឆ្នាំមកហើយ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើត នៅខេត្តរតនគិរី ។ សមត្ថកិច្ចដកហូតបានវត្ថុតាង ដែកសម្រាប់ ឆ្កឹះសោ១ដើម សោចាក់ទ្វារ១ ។

មុនកើតហេតុ បន្ទប់ជួលដែលជនសង្ស័យធ្វើសកម្មភាពនោះ បានបិទទ្វារ ចាក់សោ ដោយម្ចាស់ចេញទៅធ្វើការបាត់ហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យធ្វើសកម្មភាពឆ្កឹះសោចូល លួចទ្រព្យសម្បត្តិ កំពុងតែរើកកាយ ត្រូវបានអ្នកក្បែរខាងឃើញទាន់ ស្រែកឆោឡោ ផ្អើលនាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាប្រើប្រាស់ដែកឆ្កឹះសោបន្ទប់ចូលលួចទ្រព្យសម្បត្តិមែន មិនទាន់យកចេញបានផង ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានតែម្តង ។ ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការតាមនីតិវិធី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya