ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល!  ស្រីម្នាក់​ ​យក​ពង​គីង្គក់​ធ្វើ​ក្នប់​អាំង​ហូប បណ្ដាល​ឲ្យ​ពុល​ស្លាប់ ​នៅសៀមរាប

ភ្ញាក់ផ្អើល!  ស្រីម្នាក់​ ​យក​ពង​គីង្គក់​ធ្វើ​ក្នប់​អាំង​ហូប បណ្ដាល​ឲ្យ​ពុល​ស្លាប់ ​នៅសៀមរាប

សៀមរាប​:   សព​ជនរងគ្រោះ​ឈ្មោះ ស្រេង ភារ​ម្យ ភេទ​ស្រី អាយុ ៤០​ឆ្នាំ ស្រុកកំណើត ភូមិ អណ្ដូង​ឡឹង ឃុំ​ថ្ម​ពួន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​បឹង​ង៉​ត ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មក​ធ្វើការ​ជា​កម្មករ​រើស​គ្រាប់ស្វាយ​ចាន់ទី​អោយឈ្មោះ សុក ហុង នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ កាលពី ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ ។​

នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាននាំគ្នា​ដើរ​រើស​គ្រាប់ស្វាយ​ចាន់ទី​ឲ្យ​ឈ្មោះ សុក ហុង ជុំគ្នា នៅពេល​កំពុងតែ​រើស ស្រាប់តែ​ជនរងគ្រោះ​មាន​សភាព​ក្អួតចង្អោ​។ ខ្លួន​ក៏​នាំ​ជនរងគ្រោះ​មក​ខ្ទម​ដែល​ពួកគេ​ស្នាក់នៅ ហើយក៏​រាយការណ៍​ប្រាប់​ថៅកែ ឈ្មោះ សុក ហុង​។ ពេលនោះ ថៅកែ​ឈ្មោះ សុង ហុង បាន​បបួល​ទៅ​មន្ទី​ពេទ្យ តែ​ជនរងគ្រោះ​បាន​ប្រាប់ថា មិន​ទៅ​ទេ ព្រោះ​ខ្លួន​ប្រហែលជា​ពុល​ពង​គីង្គក់ ព្រោះ​ព្រឹក​មិញ​បាន​ហូប​ក្នប់​ពង​គីង្គក់​ជាមួយ​បាយ តែ​ពេលនេះ​ក្អួត​ចេញមក​អស់ហើយ​សម្រាក​បន្ដិច​លែង​អី​ហើយ​។ ឃើញ​ដូច​នោះ ឈ្មោះ ឈឿន វ៉ូ​ន បាន​ទៅយក​ក្រូចឆ្មា​មក​ច្របាច់​យក​ទឹក​ដាក់​លាយ​ជាមួយ​ស្ករស​ឲ្យ​ផឹក បន្ទាប់មក​ជនរ​គ្រោះ​បាន​ទៅ​ដេក​សម្រាក​លើដី​ក្បែរ​គល់​ដូង​។ ចំណែក​ខ្លួន​ក៏​ទៅ​ហៅ​ប្រជា​ការពារ​ភូមិ​ឲ្យ​មកជួយ​មើល ពេល​ជនរងគ្រោះ​កំពុងតែ​ដេកៗ ស្រាប់តែ​ជនរងគ្រោះ​មាន​សភាព​ខាំ​ស​ង្គួ​ត​ធ្មេញ ហើយ​ដាច់ខ្យល់​ស្លាប់​តែម្ដង​។ ខ្លួន​ក៏បាន​ទូរស័ព្ទ​ទៅប្រាប់​សាច់ញាតិ​នៅឯ​ស្រុកកំណើត ចំណែក​ថៅកែ ឈ្មោះ សុក ហុង ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​

សមត្ថកិច្ច​រកឃើញ ក្បាល និង​ស្បែក​គីង្គក់​នៅលើ​ជ្រញ់ ក្នប់​ពង​គីង្គក់ (​មាន​ស្នាម​កាច់​ស៊ី​) និង​គីង្គក់​អាំង​ពី​ក្បាល នៅលើ​តុ​ក្បែរ​ចង្ក្រាន​។ ការពិនិត្យ​ផ្នែក​ក្បាល ដងខ្លួន និង​អាវៈ​ជីវៈ ពុំមាន​ស្លាក​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ហើយ​សាច់ញាតិ​ក៏បាន​សណ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយសារ​ពុល​ពង​គីង្គក់​មែន ហើយក៏​មិនបាន​ប្ដឹង​ទាមទារ​ឡើយ​។ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya