ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍  នៅកំពត

បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍  នៅកំពត

កំពត​:  ករណីនេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច កាលពី​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១​។​

បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ជួប​ហេតុការណ៍​ជិះ​ម៉ូតូឌុប​គ្នា​បុក​ជាមួយ​រថយន្ត​មកពី​មុខ​ពេញទំហឹង​។

បុរស​ដែល​បាត់បង់​ជីវិត​ឈ្មោះ សាត សឿន អាយុ ៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​របង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​ដែល​រងរបួស​ធ្ងន់​ឈ្មោះ ឡុ​ក តាក់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នូក ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ អ្នក​ទាំងពីរ​មិនបាន​ពាក់​មួយ​សុវត្ថិភាព​ទេ​។ រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ហៀន សុខ​ជា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទី​លំ​ភូមិ​កណ្តាល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។

កាលពី​វេលា​ម៉ោង​១ និ​២៥​នាទី​រសៀល​ថ្ងៃទី​៦ ខែមីនា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​យ៉ាម៉ាហា​សឺ​រ៉ុ​ស​ពាក់​លេខ​កំពត 1D-7164 បើក​ពី​ជើង​ទៅ​ត្បូង​បំពាន​ផ្លូវ​ចូល​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ កំពត​3A-1202 មកពី​មុខ​ពេញទំហឹង​។ ភ្លាមៗ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់ បន្សល់ទុក​បុរស​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។

​ សមត្ថកិច្ច និង​អ្នកជិតខាង​ក៏បាន​ជួយ​ជ្រោមជ្រែង​ជាមួយ​ក្រុមគ្រូពេទ្យ​ក្នុងការ​បញ្ជូន​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya