ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជនល្មោភកាមម្នាក់ ខណៈត្រឡប់មកពីលេងបាល់វិញ ឃើញក្មេងស្រីអាយុ១២ឆ្នាំ អង្គុយនោមម្នាក់ឯង ក្នុងកន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេច រហូតក្មេងស្រីរងគ្រោះមានផ្ទៃពោះ២៨សប្ដាហ៍ នៅភ្នំពេញ

ជនល្មោភកាមម្នាក់ ខណៈត្រឡប់មកពីលេងបាល់វិញ ឃើញក្មេងស្រីអាយុ១២ឆ្នាំ អង្គុយនោមម្នាក់ឯង ក្នុងកន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេច រហូតក្មេងស្រីរងគ្រោះមានផ្ទៃពោះ២៨សប្ដាហ៍ នៅភ្នំពេញ

ខេត្តកណ្ដាល: នៅយប់ថ្ងៃទី៥ខែមីនាឆ្នាំ២០២១ ករណីនេះបានកើតឡើងកាលពីថ្ងៃ/ខែពុំចាំ ក្នុងឆ្នាំ ២០២០ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះមានឆ្នាំកំណើត ២០០៩ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្តាយមានទីលំនៅភូមិ ព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល​(ជនរងគ្រោះមានសតិវិបល្លាស)។ចំណែកជនសង្ស័យ ឈ្មោះ ជួ វង្ស ភេទ ប្រុស ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល ។

យោងតាមការបំភ្លឺរបស់ម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះផ.ស.វ. បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ ប្តីរបស់គាត់ឈ្មោះ រ.រ.បានសួរមកគាត់ថា៖ ឯងកូនស្រីយើងវាឈឺអី បានជាពោះរបស់វាចេះតែធំអ៊ីចឹង? ពេលនោះរូបគាត់បានឆ្លើយថា កាលពីមុនគ្រូពេទ្យបាននិយាយប្រាប់ថា កូនយើងខ្យល់ចូលពោះរបស់វា ព្រោះពោះវៀនកូនស្រីរបស់យើងមានតទុយយោ ចាំពេលឯងបើកលុយចាំខ្ញុំយកវាទៅពិនិត្យ នៅមន្ទីរពេទ្យ ។ លុះដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ រូបគាត់បានយកកូនស្រីទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអរុណរះ ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងពេលនោះលោកគ្រូពេទ្យបានប្រាប់គាត់ថា កូនស្រីរបស់គាត់មានផ្ទៃពោះចំនួន២៨សប្តាហ៍ និង០១ថ្ងៃ រួចគាត់ក៏ត្រឡប់មកផ្ទះវិញ ។ រហូតមកដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ រូបគាត់ក៏បានប្រាប់ពីលទ្ធផលដែលពិនិត្យនៅមន្ទីរពេទ្យប្រាប់ទៅប្តីថា កូនយើងមានផ្ទៃពោះ បន្ទាប់មក ពួកខ្លួនទាំង០២នាក់ប្តីប្រពន្ធបានលួងលោមសួរនាំកូនស្រីថា៖ តើអ្នកណាដែលអ្នកធ្វើឲ្យកូនឯងមានផ្ទៃពោះ? ក្នុងពេលនោះកូនស្រីរបស់ខ្លួនក៏ប្រាប់ថា ឈ្មោះ វង្ស បានធ្វើរូបខ្ញុំ (រួមភេទ) ចំនួនពីរលើក ។ លុះមកដល់នៅថ្ងៃទី៥ ខែ មិនា ឆ្នាំ ២០២១ ខ្លួនបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ប្តឹងចោទប្រកាន់ទៅលើឈ្មោះ ជួ វង្ស ដែល បានចាប់រំលោភកូនស្រីរបស់ខ្លួន ។បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងផ្នែកជំនាញ ចុះស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ ជួ វង្ស មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ជួ វង្សបានសារភាពថា នៅថ្ងៃខែពុំចាំ ក្នុងឆ្នាំ២០២០ មុនបុណ្យភ្ជុំបិណ្ឌ រូបខ្លួនបានដើរត្រឡប់មកពីលេងបាល់ទះវិញ ក៏បានជួបជាមួយជនរងគ្រោះ កំពុងអង្គុយនោមនៅខាងក្រោយផ្ទះរបស់ឈ្មោះ វុន ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ ក្នុងឳកាស ពេលស្ងាត់នោះ ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ នៅក្បែរពាងទឹកខាងក្រោយផ្ទះឈ្មោះ វុន បានសម្រចចំនួន០១លើក ។ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនមកសាលាដំបូងខេត្តកណ្ដាល ចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya