ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រួសារ​មួយ​ បាន​សណ្ដោង​អូប័រ​តាម​រថយន្ត​ យកទៅដាក់​លើទឹក​ទន្លេសាប​ ដើម្បី​ជិះ​លេង​ ស្រាប់​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បណ្តាលឲ្យរបួស​ប្តី​ប្រពន្ធ​និង​កូន នៅភ្នំពេញ

គ្រួសារ​មួយ​ បាន​សណ្ដោង​អូប័រ​តាម​រថយន្ត​ យកទៅដាក់​លើទឹក​ទន្លេសាប​ ដើម្បី​ជិះ​លេង​ ស្រាប់​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បណ្តាលឲ្យរបួស​ប្តី​ប្រពន្ធ​និង​កូន នៅភ្នំពេញ

ភ្នំពេញៈ​   ហេតុការណ៍​នេះ​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​២ រសៀល​ថ្ងៃទី​៦​ខែមីនា​នៅ​ចំណុច​ត្រើយម្ខាង​ទល់មុខ​ព្រះបរមរាជវាំង ក្បែរ​សណ្ឋាគារ សុខា ក្នុងភូមិ​ទី​១​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ  ។ គ្រួសារ​មួយ​បាន​សណ្ដោង​អូប័រ​តាម​រថយន្ត​យកទៅដាក់​លើទឹក​ទន្លេសាប​ដើម្បី​ជិះ​លេង​ស្រាប់​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅក្បែរ​ច្រាំង​បណ្តាល​ឲ្យ​រងរបួស​បីនាក់​មាន​ប្ដី​ប្រពន្ធ​និង​កូនប្រុស​។​

ភ្លាមៗ​នោះ​ជនរងគ្រោះ​ទាំងបី​នាក់​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ​។​គឺ​ប្តី​ប្រពន្ធ​និង​កូនប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធ និង កូនប្រុស​បាន​ជិះ​រថយន្ត​ម៉ាក ហ្វ​ត​ពណ៌​ស​ពាក់​ស្លាក​លេខ​រដ្ឋ​២.៥២៩៨ សណ្តោង រ៉ឺម៉ក ដឹក​អូរ​ប័​រ​មួយគ្រឿង​ធំ​យកទៅ​ទម្លាក់​ចុះ​ក្នុង​ទឹក​ដើម្បី​បើក ។​ខណៈនោះ គេ​ឃើញ​ប្តី​បាន​ចាក់សោ​កាច់​កុងតាក់​បញ្ឆេះ​ទុកចោល​ហើយ​នាំគ្នា​ឡើង​ជិះ​បម្រុង​បើក​ដឹក​ប្រពន្ធ​និង​កូន​ដើរលេង​ដោយ​កូន​ជិះ នៅ​ខាងក្រោយ​ក្បែរ​ម៉ាស៊ីន​ស្រាប់ ផ្ទុះ​ចេញពី ម៉ាស៊ីន​លាន់​កគ្រើក​ប៉ើង​ដំបូល​ហើយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​បណ្តាល​ឲ្យ ប្តី ប្រពន្ធ និង កូន​បាន​រងរបួស​ឆេះ​រលាក​របួសធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ជនរងគ្រោះ​ជា ប្តី ត្រូវបាន​បញ្ចូនទៅ កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ និង កូន ត្រូវ​បានបញ្ជូ​ន​ទៅកាន់​មន្ទីរពេទ្យ គន្ធ​បុ ប្ជា​។​

​ ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​រួមជាមួយ​ខាង​សា ឡង់​កំពង់ចម្លង​បាន​យក​ទុយោ​ទឹក​ជួយ​បាញ់​ពន្លត់​តែ​មិន​រលត់​ហើយ​រថយន្ត​ពន្លត់​អ​គ្កិ​ភយ​ចំនួន​ពីរ គ្រឿង​មកជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​រលត់​៕​

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya