ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចបង្ក្រាបយុវជន៥នាក់ ​ ពាក់ព័ន្ធ​ករណី​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​

សមត្ថកិច្ចបង្ក្រាបយុវជន៥នាក់ ​ ពាក់ព័ន្ធ​ករណី​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​

កោះកុង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ខេមរភូមិន្ទ​បង្ក្រាប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ នៅ​ចំណុច​​ភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​ ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២១​ ។​

​ជនសង្ស័យ​ទាំង៥នាក់៖ ១-​ឈ្មោះ​ ធូ​ក​ សុ​ផា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរប​សិស្ស​ មាន​ទីលំនៅ​ក្នុងភូមិ​០១​សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ជា​អ្នក​ធ្វើ​សកម្មភាព​ផ្ទាល់​ ។​ ២-​ឈ្មោះ​ដួង​ សិ​ង្គ​ ហេង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរប​ សិស្ស​​ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​០១​សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ​ជា​អ្នក​ធ្វើ​សកម្មភាព​ផ្ទាល់​ ។​ ៣-​ឈ្មោះ ​ប៊ួ​យ​ វី​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរប​កម្មក​រោងចក្រ​កាត់ដេរ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ក្នុងភូមិ​ ០២​សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។​ ៤-​ឈ្មោះ​ រឿ​ន​ តុលា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ ​កម្មករ​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ប​ច្ចប្ប​ន្ន​ ភូមិ​ទួល​គគីរ​ ឃុំ​ទួល​គគីរ​ ស្រុក​មណ្ឌល​សី​មា ខេត្តកោះកុង​ ។ ៥​ -​ឈ្មោះ ​កន​ ធី​ណា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរប​ កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ក្នុងភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ បក្ខពួក​របស់​ខ្លួន​ពិតជា​បាន​ ដេញ​កាប់​ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ា​ង​ លី​ហុង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​ ពិតប្រាកដ​មែន​ ។​ ចំពោះ​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។​ ​ ជន​ស​ង្ស​យ័​ទាំង​០៥​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ចាក់ការតាម​នីតិវិធី​ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya