ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួន ៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ   (ព័ត៌មានបឋម)  នៅសៀមរាប

ភ្ញាក់ផ្អើល! សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួន ៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ   (ព័ត៌មានបឋម)  នៅសៀមរាប

សៀមរាប៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ ហើយពួកគេទាំងអស់នោះ បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនៅថ្ងៃដដែល។

 

លោកអភិបាលស្រុកបានបញ្ជាក់ថា តាមរបាយកាណ៍របស់គ្រួពេទ្យ តាមរយៈការរាយការណ៍របស់ លោកគ្រូនៅកន្លែងកើតហេតុថា ដំបូងឡើយមានក្មេងស្រីម្នាក់ មានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយមិត្តភក្តិគាត់បានមកអោប និងជួយគាត់ ព្រមទាំងមានភ័យខ្លាច ហើយបន្ទាប់មក មិត្តភក្តិខ្លះក៏យំ និងខ្លះទៀតក៏សន្លប់ផងដែរ។

ក្រោយការពិនិត្យសុខភាព និងសង្គ្រោះបឋមរួចមក បង្ហាញថា បរិមាណជាតិស្ករ សម្ពាធឈាម និងអុកស៊ីសែន គឺមិនមានបញ្ហានោះទេ។

 

ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានបឋមថា ជាការភ័យតៗគ្នា តែចំពោះសិស្សម្នាក់ ដែលមានអការៈដំបូងគេ គឺគ្រូពេទ្យកំពុងសាកសួរក្រុមគ្រួសារអំពីសុខភាពគាត់នាពេលកន្លងមក និងត្រូវបន្តតាមដានបន្ថែមទៀត។

ដោយឡែក មាតាបិតាសិស្ស និងចាស់ព្រឹទ្ធាចារ្យនៅទីនោះ យល់ឃើញថា មកពីជំនឿអរូបិយ រហូតពួកគាត់បាននាំគ្នាសែនព្រេន ដោយហេតុថា ពួកគាត់បានលឺកូនសិស្សទាំងនោះ ថាបានឃើញរូបភាពចម្លែកៗ គួរឲ្យភ័យខ្លាច និងប្រឡាក់ឈាម បានបង្ករឲ្យមានការភ័យស្លន់ស្លោ រវើរវាយ និងដួលសន្លប់ជាបន្តបន្ទាប់។

ទោះបីជាយ៉ាងនេះក្តី លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហានេះកើតឡើង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya