ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » យុវជន២នាក់ ស្រវឹងធ្លាក់ភ្នែកបានជិះម៉ូតូ ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករថយន្ត Lexus570 ចតនៅលើចិញ្ចើមផ្លូវ ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ចំណែកឯម្ចាស់ម៉ូតូបង្ក ត្រូវសមត្តកិចឃាត់ខ្លួនបាន ឲ្យដោះស្រាយគ្នា នៅកន្លែងកើតហេតុ

យុវជន២នាក់ ស្រវឹងធ្លាក់ភ្នែកបានជិះម៉ូតូ ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករថយន្ត Lexus570 ចតនៅលើចិញ្ចើមផ្លូវ ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ចំណែកឯម្ចាស់ម៉ូតូបង្ក ត្រូវសមត្តកិចឃាត់ខ្លួនបាន ឲ្យដោះស្រាយគ្នា នៅកន្លែងកើតហេតុ

ភ្នំពេញ:  នៅវេលាម៉ោង១ និង ៤០នាទីយប់ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1-AI 7141 ជិះឌុបគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីជើងមកត្បូង គោលបំណងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ នៅម្តុំច្បាអំពៅ ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរាងងឹតមុខឈឹង បានរេចង្កូតម៉ូតូជ្រុលទៅបុករថយន្ត Lexus 570 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-AP 7399 ចតចោលនៅលើចិញ្ចើមផ្លូវចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ។ ចំណែកឯអ្នកបង្កជាម្ចាស់ម៉ូតូរងរបួសស្រាលបែកមាត់តិចតួច ។  សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ ដោយម្ចាស់ រថយន្តគាត់ទាមទារជាសំណង ៥០០$ តែជនរងគ្រោះជាម្ចាស់ម៉ូតូសុំសងត្រឹម២៥០$ ដោយម្ចាស់រថយន្តមិនចង់វែងឆ្ងាយ ក៏ព្រមទទួលយកលុយតែ២៥០$ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តងទៅ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya