ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនស្រី្តម្នាក់ ករណីហិង្សាដោយចេតនា  នៅត្បូងឃ្មុំ

ឃាត់ខ្លួនស្រី្តម្នាក់ ករណីហិង្សាដោយចេតនា  នៅត្បូងឃ្មុំ

ត្បូងឃ្មុំ:  កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បាន ឃាត់ខ្លួនស្រី្តម្នាក់ ជាជនសង្ស័យករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្សារជីមាន់ ស្ថិតក្នុងភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះ ណយ សុខនី ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលនៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាល ស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya