ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សមាជិកអតីតគណបក្សសង្គ្រោះជាតិជាង១ពាន់នាក់ បានសុំចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរាជធានីភ្នំពេញ

សមាជិកអតីតគណបក្សសង្គ្រោះជាតិជាង១ពាន់នាក់ បានសុំចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរាជធានីភ្នំពេញ

(ភ្នំពេញ)៖ គណបក្សប្រជាកម្ពុជាជនកម្ពុជារាជធានីភ្នំពេញ បានទទួលសមាជិកអតីត គណបក្សសង្គ្រោះជាតិ ក្រោយពួកគេបានសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មានជាង១០០០នាក់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ គណបក្សប្រជាកម្ពុជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីបញ្ចូល សមាជិកអតីតគណបក្សសង្គ្រោះជាតិ ក្រោយពួកគេបានសុំចូល រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១០៨នាក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែល ពិធីនេះបានធ្វើឡើង ក្រោមអធិបតីលោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណបក្សខណ្ឌដូនពេញ, លោក ហង្ស វាសនា អនុប្រធានក្រុមការងារ ចុះជួយសង្កាត់ស្រះចកតំណាងលោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក។

នៅក្នុងកម្មវិធីនោះ គណៈអធិបតីបានប្រគល់សេចក្ដីសម្រេចរួមជាមួយ ថវិកាចំនួន ២០,០០០រៀល ជូនដល់សមាជិកសមាជិកាម្នាក់ៗ ដែលទើបបញ្ជូលថ្មី ដែល ថវិកានេះជារបស់លោក សុខ ពេញវុធ និងលោក សា រិនវណ្ណា។ មន្រ្តីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា សាខាបក្សពិសេសរាជធានីភ្នំពេញសម្រាប់វគ្គចាស់រួមមាន ៖ *ខណ្ឌចំការមន ចំនួន ៥០នាក់ *ខណ្ឌបឹងកេងកង ចំនួន ៦នាក់ *ខណ្ឌច្បារអំពៅ ចំនួន ១១នាក់ *ខណ្ឌពោធី៍សែនជ័យ ចំនួន ១៨នាក់ *ខណ្ឌដង្កោ ចំនួន ១៣២នាក់ *ខណ្ឌកំបូល ចំនួន ៣៧នាក់ *ខណ្ឌទួកគោក ចំនួន ៦៥នាក់ *ខណ្ឌដូនពេញ ចំនួន ៣៨៥នាក់ *ខណ្ឌឬស្សីកែវ ចំនួន ៦៨នាក់ *ខណ្ឌសែនសុខ ចំនួន ២០៥នាក់ *ខណ្ឌមានជ័យ ចំនួន ៧៣នាក់ *ខណ្ឌជ្រោយចង្វារចំនួន ១៨នាក់ *ខណ្ឌ៧មករាចំនួន ១នាក់ សូមបញ្ជាក់ផងដែរ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមានសមាជិកអតីត គណៈកប្សសង្គ្រោះជាតិ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ មានចំនួន ១០៦៨នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya