ភ្នំពេញ ៖ នៅថ្ងៃទី 6 ខែមីនាឆ្នាំ 2021 វេលាម៉ោង 9.00 នាទី ចំប៉ីខ្មៅបានទិញកោដដាក់ឆ្អឹង ប្រារន្ធពិធីបុណ្យគម្រប់ខួប 7 ថ្ងៃឧទ្ទិសកុសលផលបុណ្យជូនទៅឧក្រិដ្ឋជន អ៊ឹម សុវណ្ណារិទ្ធ ជាមេខ្លោងប្លន់ចំរិតទារប្រាក់ ក្នុងចំណោមបក្ខពួកចំនួន 3 នាក់!ខណៈពេលដែលសព្វរូបនេះមិនមានសាច់ញាតិមកធ្វើបុណ្យ ។
គួររំលឹកផងដែរថាកន្លងមកជនឧក្រិដ្ឋជនចំនួន 4 នាក់បានធ្វើសកម្មភាពជំរិតទារប្រាក់ផ្ទះ បងប្អូនប្រជាពលរដ្ឋមួយកន្លែងនៅក្នុងបុរីអង្គរក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញក៏មិនបានសម្រេចដោយបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការចុះបង្ក្រាបបាញ់បណ្ដាលឲ្យស្លាប់ចំនួន 4 នាក់ខណៈពេលសពជនសង្ស័យ4នាក់បានដឹងអត្ដសញ្ញាណ3នាក់ហើយ ទីតាំងនៅវត្តទឹកថ្លា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕