ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងឡានបុកឡាន បណ្តាលឲ្យគាបជាប់អ្នកបើកបរ និងព្រូរងរបួសធ្ងន់  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ រវាងឡានបុកឡាន បណ្តាលឲ្យគាបជាប់អ្នកបើកបរ និងព្រូរងរបួសធ្ងន់  នៅភ្នំពេញ

ភ្នំពេញ:  កាលពី យប់ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ អ្នកបើកបរ និងព្រូរងរបួសធ្ងន់ បន្ទាប់ ពីបើករថយន្តកូរ៉េ១តោកន្លះដឹកត្រីយ៉ាងលឿនទៅបុករថយន្តធុនធំ (ហៅ 5ភ្លៅ)ពីក្រោយពេញទំហឹង នៅតាមបណ្តោយផ្លូវទំនប់ កប់ស្រូវ ហៅ (មហាវិថីវិមានឈ្នះ ឈ្នះ)ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ដំបូង រថយន្តធុនធំម៉ាក FUSOក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A.2784 ជាប្រភេទ រថយន្តសណ្ដោងរឺម៉ក និងពាក់ស្លាកលេខខាងក្រោយ កំពង់ចាម 4A.0470 បានបើកតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ហៅផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណ:បើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់ តែមានរថយន្តកូរ៉េ ម៉ាកKIA ១តោនកន្លះ ស៊េរីឆ្នាំ២០០៤ ជាប្រភេទ រថយន្តដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AJ.9751 បើកបរដោយបុរសម្នាក់រួមដំណើរនឹងព្រូម្នាក់ទៀត បើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាយ៉ាងលឿន មកបុករថយន្តធុនធំខាងលើពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងព្រូបានកៀបជាប់រងរបួសធ្ងន។ ភ្លាមៗត្រូវបាន ប្រជាពលរដ្ឋ ក៏ដូចរថយន្តសង្គ្រោះមកគាស់យកអ្នកបើកបរ និងព្រូទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ ឯអ្នកបើកបររថយន្តធុនធំ បាន បើកទ្វារចុះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya