ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » មនុស្ស៣នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ  នៅព្រះសីហនុ

មនុស្ស៣នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ  នៅព្រះសីហនុ

ខេត្តព្រះសីហនុ- នៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃ៥ ខែមិនា ឆ្នាំ២០២១  មនុស្ស៣នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM  ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-2750 បើកបរដោយឈ្មោះ អេ ញ៉េប ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះ គល់ ហេន ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ ស្រីមឿត (ក្មេងស្រី) អាយុ០២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បើតាមសមត្ថកិច្ចថា មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកឆ្លងផ្លូវពីកើតទៅលិច  ស្របពេលរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ស្លាក លេខព្រះសីហនុ 2C-8896 មានទិសដៅ(ភ្នំពេញ-ព្រះសីហនុ) មកដល់ក៍បុកម៉ូតូដែលជិះឌុបគ្នា៣នាក់នេះ  បណ្តាលឲ្យ ០២នាក់ស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
១.ឈ្មោះ អេ ញ៉េប អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
២.ឈ្មោះ គល់ ហេន អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
៣.ក្មេងស្រីឈ្មោះ ស្រីមឿត រួមដំណើរលើម៉ូតូ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត(មិនទាន់ស្គាល់អត្តសញ្ញាណ)បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya