ព្រះសីហនុ ៖ កាលពីថ្ងៃទី៥ ខែមីនា ឆ្នំា២០២១នេះ មានបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារ បង្កការភ្ញាក់ផ្អើលពេញក្រុងព្រះសីហនុ នៅចំណុចអគារសាងសង់មួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មុនដំបូង គេឃើញជនរងគ្រោះនេះ ជាកម្មករកំពុងធ្វើការជាធម្មតា លុះមួយសន្ទុះក្រោយមក ក៏រអិលដែករទា ដែលគាត់កំពុងឈរលើនោះ បណ្តាលឲ្យធ្លាក់មកដីបោកក្បាល បាក់ដៃជើង ស្លាប់ភ្លាមៗផងដែរ ។
សមត្ថកិច្ចក៏មកដល់ទីតំាងកន្លែងកើតហេតុ ស្រាវជ្រាវបន្តនិងបញ្ជូនសពជនរងគ្រោះទៅមន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចំាពិនិត្យកោសលុ្យវិច្ច័យ នៅពេលក្រោយ ៕