ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ  នៅភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ  នៅភ្នំពេញ

ភ្នំពេញ:  ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Honda dream ពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IR-9780 បានមកឈប់មុខផ្ទះកំពុងជួសជុល លេខ១៣៦ ផ្លូវ៤៣០ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួចក៏នាំគ្នាចុះចូលទៅក្នុងផ្ទះនោះ ទៅមើលគ្រប់ជាន់ ហើយជនសង្ស័យបានលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ក្រហមទុកនៅលើតុសំអាង បានសម្រេចរួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់មកនៅវេលា១១និង០៥នាទី ថ្ងៃដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយយក វីឌីអូតាមរយ:កាម៉េរ៉ាសុវត្ថិភាព ដែលជនសង្ស័យ ធ្វើសកម្មភាពលួចទូរស័ព្ទខ្លួនមកជាមួយ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១  ។

លុះមកដល់ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០៩នាទី ក៏ជនរងគ្រោះឃើញជនសង្ស័យខាងលើ២នាក់ ជិះម៉ូតូមួយគ្រឿងខាងលើ តាមបណ្តោយផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក៏ខលមកសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឆេវ គឹមសល់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (គ្មាន) ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ គីម ភេទប្រុស អាយុប្រហែល១៨ឆ្នាំរត់គេចខ្លួនរួច ។

បន្ទាប់មកសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរ រួចជនសង្ស័យបានឆ្លើយសារភាពថា បានធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងខាងលើ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ពិតប្រាដកមែន ។

ជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចយកម៉ូទ័រផ្សារដែកមួយគ្រឿង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង០២នាទី នៅចំណុចផ្ទះកំពុងជួសជុលលេខ91A ផ្លូវ១៧៣ ភូមិ១ សង្កាត់ទំនប់ទឹក ដែលសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកស្រាប់ ។ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya