ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ អតីតមេឃុំអូរបីជាន់ លោកសួង មឿន ស្លាប់ នៅបន្ទាយមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ អតីតមេឃុំអូរបីជាន់ លោកសួង មឿន ស្លាប់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅ ថ្ងៃទី៥ខែមីនា ឆ្នាំ២០២១  អតីតមេឃុំអូរបីជាន់ម្នាក់ បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ក្នុងភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុក អូរជ្រៅ។

ជនរងគ្រោះមានឈ្មោះសួង មឿន ភេទ ប្រុស អាយុ៦៧ឆ្នាំ(ស្លាប់)ជាអតីតមេឃុំអូរបីជាន់ មានទីលំនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ចំណែកអ្មកបើកបរឈ្មោះសួន វី  ភេទប្រុសអាយុ៥២ឆ្នាំ រងរបួសធ្ងន់ មានលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

មុនកើតហេតុជនរងគ្រោះទាំង២នាក់បានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យក្នុងគោលដៅមកផ្ទះវិញដោយរថយន្តម៉ាកកាមរី ពណ៌ស ពាកស្លាកលេខភ្នំពេញ2E -4023បើកបរដោយឈ្មោះសួន វី ភេទ ប្រុស អាយុ៥២ឆ្នាំ  ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដែលគេសង្ស័យថាអ្នកបើកបរមានសារធាតុស្រវឹង លុះដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកដើមអម្ពិលទឹកបង្កគ្រោះថ្នាក់តែម្ដង។

រីឯអ្នករងរបួសបាក់កជើងទាំងសងខាង និងបាក់ដើមដៃខាងឆ្វេងបែកក្បាលបែកមាត់ត្រូវ បានរថយន្ដនគរបាលប៉ុស្ដិ៍អូរបីជាន់ដឹកទៅមន្ទីរពេទ្យបង្អែកអូរជ្រៅ តែដោយសារសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ។  ចំពោះសពអតីតមេឃុំអូរបីជាន់បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya