ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​​ថា ខ្លួន​ត្រូវ​ចោរ​ចំនួន​០៣​នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​និង​កាំបិត​ បាន​សម្រុកចូល​ទៅ​ភ្ជង់​ប្លន់​យក​ទ្រព្យ​អស់​គ្មាន​សល់  តាម​ពិត​ករណី​ប្លន់​នោះ គឺ​ខ្ញុំ​បាន​ប្រឌិត​ទេ ខ្ញុំ​បាន​លក់​មាស និង​ចាយ​លុយ​អស់ ហើយ​ខ្លាច​ប្ដី​ដឹង ក៏​ប្រឌិត​ថា ចោរ​ឡើង​ប្លន់​ដល់​លើ​ផ្ទះ នៅបាត់ដំបង

ស្ត្រី​ម្នាក់​​ថា ខ្លួន​ត្រូវ​ចោរ​ចំនួន​០៣​នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​និង​កាំបិត​ បាន​សម្រុកចូល​ទៅ​ភ្ជង់​ប្លន់​យក​ទ្រព្យ​អស់​គ្មាន​សល់  តាម​ពិត​ករណី​ប្លន់​នោះ គឺ​ខ្ញុំ​បាន​ប្រឌិត​ទេ ខ្ញុំ​បាន​លក់​មាស និង​ចាយ​លុយ​អស់ ហើយ​ខ្លាច​ប្ដី​ដឹង ក៏​ប្រឌិត​ថា ចោរ​ឡើង​ប្លន់​ដល់​លើ​ផ្ទះ នៅបាត់ដំបង

ខេត្តបាត់ដំបង​៖ ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ត្រូវ​ចោរ​ចំនួន​០៣​នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​និង​កាំបិត​ បាន​សម្រុកចូល​ទៅ​ភ្ជង់​ប្លន់​យក​ទ្រព្យ​អស់​គ្មាន​សល់ កាលពី​ព្រលឹម​ថ្ងៃ​ទី​០៤ មីនា ម្សិល​មិញ តែពេល​នេះ​បាន​ចេញ​មុខ​លើកដៃ​សំពះ​សូមទោស​ជា​សាធារណ​: ដល់​មហាជន​និង​សមត្ថកិច្ច​ថា «តាម​ពិត​ករណី​ប្លន់​នោះ គឺ​ខ្ញុំ​បាន​ប្រឌិត​ទេ ខ្ញុំ​បាន​លក់​មាស និង​ចាយ​លុយ​អស់ ហើយ​ខ្លាច​ប្ដី​ដឹង ក៏​ប្រឌិត​ថា ចោរ​ឡើង​ប្លន់​ដល់​លើ​ផ្ទះ​» ។

ក្រោយ​ហេតុ​ការ​ណ៏​នេះ​បាន​ផ្ទុះ​ឡើង លោក​បាន​សាកសួរ​ស្ត្រី​ឈ្មោះ ម៉ៅ ចំរើន នេះ​អស់​រយ​:​ពេល​ជា​ច្រើន​ម៉ោង ដើម្បី​ចង់​ដឹង​អំពី​សកម្មភាព នៃ​អំពើ​ប្លន់​នេះ​។ ប៉ុន្តែ​ក្រោយ​ពី​សួរ​ដេញដោល ចុង​ក្រោយ​ ទើប​រក​ឃើញ​ថា អំពើ​ប្លន់​នេះ​គឺជា​ការ​ប្រឌិត​របស់​ស្ត្រី​រូប​នេះ ដើម្បី​គេច​វែ​ស​ពី​ការ​ស្ដីបន្ទោស​របស់​ប្ដី ដែល​ខ្លួន​លួច​លក់​គ្រឿង​អ​លង្ការ​ និងចាយ​លុយកាក់​គ្មាន​របៀប​។

ស្ត្រី​ឈ្មោះ ម៉ៅ ចំរើន អាយុ​៣៦​ឆ្នាំ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តាម​រយ​:​ការ​ស្រែក​ឆោឡោ​ថា មាន​ក្រុម​ចោរ​ចំនួន​០៣​នាក់ ដែល​គាត់​មិន​ស្គាល់​ភិនភាគ​សោះ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​និង​កាំបិត​ផង បាន​សម្រុក​ឡើងផ្ទះ​គាត់ ហើយ​ភ្ជង់​គំរាម​សម្លាប់​គាត់ និង ប្លន់​យក​មាស ប្រាក់​គាត់​អស់​គ្មាន​សល់ ដែល​គាត់​អះអាង​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា នៅ​ចំណុច​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។ សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​ទីនោះ​ព្រោងព្រាត ក្រោយ​ទ​ទូល​បាន​ព័ត៌មាន​នេះ​។ មន្ត្រី​មិន​បានការ​មួយ​ចំនួន ដែល​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ បាន​ធ្វើការ​សន្និដ្ឋាន​ផ្សេង​ៗ​គ្នា​ជុំវិញ​ករណី​ប្លន់​សប្ប​និ​មិ្ម​ត​។ ប៉ុន្តែ​នៅ​ព្រលប់​ថ្ងៃ​ដដែល​ទើប​រក​ឃើញ​ការ​ពិត​ថា ​ករណី​ប្លន់​នេះ វា​ជា​ការ​ប្រឌិត​របស់​ស្ត្រី​រូប​នេះ» បន្ទាប់​ពី​មន្ត្រី​សាច់​ការ​ហៅ​ស្ត្រី​រូប​នេះ​មក​ជជីក​សួរ​ដេញដោល​។

បើ​តាម​ការ​ស្រាវជ្រាវ តាម​រយ​:​ចម្លើយ​របស់​ស្ត្រី​ប្រឌិត​រឿង​ប្លន់ និង សាក្សី​នានា នៅ​ក្នុង​មូលដ្ឋាន​ផង គឺ​ស្ត្រី​រូប​នេះ​ជំពាក់​បំណុល​គេ​ច្រើន ដែល​ប្ដី​មិន​បានដឹង ទើប​ស្ត្រី​រូប​នេះ​បង្កើត​គំនិត​ទុច្ចរិត​ប្រឌិត​រឿង​ថា «ចោរប្លន់​យក​មាស​និង​លុយ​អស់​គ្មាន​សល់​»​។ បើ​យោង​លើ​វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​រយ​:​ពេល​ប៉ុន្មាន​វិនាទី ដែល​ស្ត្រី​ឈ្មោះ​ម៉ៅ ចំរើន បាន​លើកដៃ​សំពះសុំទោស​ដល់​សមត្ថកិច្ច ស្ត្រី​រូប​បាន​និយាយ​ថា «​ខ្ញុំ​សុំ​ទោស​.. ខ្ញុំ​បាន​ធ្វើ​ខុស​.. ខ្ញុំ​បាន​ប្រឌិត​រឿង​ចោរ​ឡើង​លើ​ផ្ទះ​ប្លន់​ប្រដាប់​អាវុធ​។ រឿង​មាស​ដែល​ថា​បាត់​នោះ គឺ​ខ្ញុំ​បាន​លក់​តាំងពី​ខែ​១ ខ្ញុំ​យក​លុយ​ទៅ​ចាយវាយ​និង​សង​គេ​។ ខ្ញុំ​ខ្លាច​ប្ដី​ស្ដីបន្ទោស​ទើប​ខ្ញុំ​ប្រឌិត​រឿង​ឡើង​..»។

ស្ត្រី​រូប​នេះ បាន​អះអាង​ថា ចោរ​ចំនួន​០៣​នាក់ បាន​ភ្ញ​ង់​គាត់​ប្លន់​យក​ខ្សែដៃ​មាស​ចំនួន​០២​ខ្សែ​ទម្ងន់​១​តំឡឹង ខ្សែ​ក​ប្លា​ទី​ន​០១​ខ្សែ ប្រាក់​ខ្មែ​ចំនួន​៦០​ម៉ឺន​រៀល ប្រាក់​ថៃ​ចំនួន​២​ម៉ឺន​បាត និង ប្រាក់​ដុល្លា​ចំនួន​១០០​ដុល្លា​។ ប៉ុន្តែ​យ៉ាងណា​ក្ដី ចម្លើយ​ចុង​ក្រោយ​របស់​ស្ត្រី​ឈ្មោះ​ម៉ៅ ចំរើន នេះ​បាន​បដិសេធ​ថា គ្មាន​អំពើ​ប្លន់​ពិតប្រាកដ​ដែល​បាន​កើតឡើង​ទេ​។ អំពើ​ប្លន់​ដែល​ខ្លួន​ស្រែក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​មហាជន​នោះ គឺ​ខ្លួន​បាន​ប្រឌិត​ឡើង ដើម្បី​កុំ​ឲ្យ​ប្ដី​បន្ទោស​រឿង​ខ្លួន​ជំពាក់​បំណុល​គេ​ច្រើន​។ ស្ត្រី​រូប​នេះ​ព្រម​សារភាព​ទ​ទូល​កំហុស​ដែល​ខ្លួន​បាន​ប្រឌិត​រឿង​ប្លន់​នេះ ទើប​លោកស្នងការ​អនុគ្រោះ និង បិត​បញ្ចប់​សំណុំរឿង​នេះ​មិន​បើក​ការ​ស៊ើបអង្កេត​បន្ត​ឡើយ​៕ ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya