ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សន្ដិសុខ ដែលអនុញ្ញាតឲ្យស្ដ្រីជនជាតិចិន លួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា  បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ

សន្ដិសុខ ដែលអនុញ្ញាតឲ្យស្ដ្រីជនជាតិចិន លួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា  បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ

(ភ្នំពេញ)៖  នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ បុរសជាសន្ដិសុខដែលអនុញ្ញាតឲ្យស្ដ្រីជនជាតិចិន លួចចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា នាពេលកន្លងទៅនោះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បុរសជាសន្ដិសុខរូបនេះមានឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នផ្ទះជួល

ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំអាវុធហត្ថបញ្ជូនពី ទីតាំងចត្តាឡីស័កចាក់អង្រែក្រោម ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយលទ្ធផលតេស្ដលើកចុងក្រោយរបស់គាត់ អវិជ្ជមានជំងឺកូវីដ-១៩។

កាលពីពេលកន្លងទៅ បុរសជាសន្ដិសុខនេះ បានអនុញ្ញាតឲ្យស្ដ្រីជនជាតិចិនមួយក្រុម ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា ដើម្បីដើរហើរមកខាងក្រៅ គ្រាដែលពួកគេកំពុងធ្វើចត្ដាឡីស័ក មិនទាន់គ្រប់ចំនួនកំណត់នៅឡើយនោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya