ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យ ៨នាក់ បានជាបន្តបន្ទាប់ ចំនួន៣ករណីផ្សេងគ្នា ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់សារធាតុញៀន

ឃាត់ជនសង្ស័យ ៨នាក់ បានជាបន្តបន្ទាប់ ចំនួន៣ករណីផ្សេងគ្នា ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ:  កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ

រាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៣ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន៤៥កញ្ចប់តូចធំ និងសម្ភារ: សម្រាប់សេពគ្រឿងញៀន បានមួយចំនួនទៀតផងដែរ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១   ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖

-ករណីទី១៖ នៅវេលាម៉ោង០៣និង៥០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុច រោងស្នាក់នៅកម្មករសំណង់ ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉ៃ ភីន (ហៅអឹម) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

-ករណីទី២៖ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍មួយកន្លែង ភូមិដើគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៥នាក់រួមមាន៖ ១-ឈ្មោះ មឿន វណ្ណ: ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ២-ឈ្មោះ ពុំ យឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ៣-ឈ្មោះ រិន ដាវ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៤-ឈ្មោះ កង អូន ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ៥-ឈ្មោះ អោប ខួច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

-ករណីទី៣៖ នៅវេលាម៉ោង០៣និង២០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិ តាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០២នាក់រួមមាន៖១-ឈ្មោះ ជា សោ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិត បច្ចុប្បន្នស្នាក់នៅភូមិ តាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២-ឈ្មោះ ភួង សំអុល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya