ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាង  នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាង  នៅភ្នំពេញ

ភ្នំពេញ:  ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមទាំងថ្នាំពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៣កញ្ចប់។ ហេតុការណ៍នេះ បានកើតឡើងកាលពី ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១/ឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅផ្ទះគ្មានលេខ ភូមិដើមអំពិល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ សារ៉េត រូវី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ លី រ៉ាហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ផ្ទះលេខ៦៥៧ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

សម្ភារ:ដែលសមត្ថកិច្ចដកហូតមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៣កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ សារ៉េត រូវី រថយន្ត ១គ្រឿងម៉ាកវីស្តូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2T-3073 ។  ឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya