ខេត្តស្វាយរៀងះ កាលពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
អ្នករងគ្រោះមានឈ្មោះគង់ សាវ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះញ៉ឹម ឃុនណារី ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៤០២៩ រងការខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះសេក សារ៉ាន អាយុ៤១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ បន្ទាប់ពីគ្រោះថ្នាក់សមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។
មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AJ-០៤៦៩ ក្នងទិសដៅពីត្បូងទៅជើង រួចក៏បានបត់ស្តាំ ជ្រុលទៅបុកម៉ូតូ ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១K -៤០២៩ ជិះគ្នា២នាក់ដោយបុកចំពីមុខ ក្នុងទិសដៅពីទៅកើតទៅលិចពេញទំហឹង លាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់។ អ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ៕