ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ លួច​យក​ប្រាក់​របស់​ព្រះសង្ឃ អស់​ចំនួន ២៨៧,០០០​រៀល  នៅស្វាយរៀង

ឃាត់ខ្លួនជនសង្ស័យ ២នាក់ លួច​យក​ប្រាក់​របស់​ព្រះសង្ឃ អស់​ចំនួន ២៨៧,០០០​រៀល  នៅស្វាយរៀង

ខេត្តស្វាយរៀង៖  ​នៅ​ ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅក្នុងវត្ត​កំពង់ត្រាច ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង​។

ជនសង្ស័យ​ចំនួន​២នាក់​ បានជិះម៉ូតូមួយគ្រឿងចូលក្នុងវត្តរួចធ្វើសកម្មភាព​ឡើង​ទៅ​លើ​កុ​ដ្ឋ លួច​យក​ប្រាក់​របស់​ព្រះសង្ឃ អស់​ចំនួន ២៨៧,០០០​រៀល ខណៈ​​ដែល​ព្រះសង្ឃ​កំពុង​និមន្តឡើង​ឆានចង្ហាន់ថ្ងៃត្រង់​ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន។ ប៉ុន្តែ​សំណាងមិនល្អត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនបានមកវិញភ្លាមៗ​។

ជនសង្ស័យ ០២​នាក់នោះទី១ឈ្មោះ ណុំ ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក CBR ស្លាក​លេខ សៀមរាប 1P-6976 និង​ទី២ឈ្មោះ គ្រឿន វិ​រៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ថ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក WINER ស្លាក​លេខ ភ្នំពេញ 1AA-7889 បាន​ធ្វើសកម្មភាព​ឡើង​ទៅ​លើ​កុ​ដ្ឋ រួច​ហើយ​លួច​យក​ប្រាក់​របស់​ព្រះសង្ឃ អស់​ចំនួន ២៨៧,០០០​រៀល ។​ ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​គេច​ចេញពី​វត្ត​កំពង់ត្រាច ក្នុងស្រុក​រមាស​ហែក ឆ្ពោះទៅ​ទិស​ខាងត្បូង ភ្លាមនោះកូនសិស្សលោកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ជនសង្ស័យ​បាន​ជិះ​ដល់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ ស្រាប់តែ​បត់​ត្រឡប់​ក្រោយ ក៏​ត្រូវ​កម្លាំង​នគរបាល​បាន​បើករថយន្ត​ដេញ​តាម ពីក្រោយ​រហូត​ឈានដល់ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​០២​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ ដែល​ក្រុម​ចោរ​ជិះ​ធ្វើ​សកម្មភាព​ចំនួន ០២​គ្រឿង និង​វត្ថុ​តាង​ជា​ប្រាក់​ចំនួន ២៨៧,០០០​រៀល ។  ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាននគរបាលស្រុក​ ដើម្បីកសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya