ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់យុវជនម្នាក់ ខណ្ឌកំបូល  នៅភ្នំពេញ      

គ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់យុវជនម្នាក់ ខណ្ឌកំបូល  នៅភ្នំពេញ      

ភ្នំពេញ: កាលពីវេលា ម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុច មុខច្រកចូលបុរីសង្ឃឹមថ្មី ក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជិះម៉ូតូស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AJ.0821 ជិះតែម្នាក់ឯង។ ចំណែករថយន្តម៉ាក NISSAN UD1400 ប្រភេទ រថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ 3C.0531 បើកដោយបុរសម្នាក់។

ដំបូងឡើយម៉ូតូម៉ាកស្គុបពី បើកតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើត មក លិច

យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់ តែ មានរថយន្តធុនធំខាងលើបើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត យ៉ាងលឿនបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលមកចំណីផ្លូវខាងស្ដាំម៉ូតូបណ្តាល ឲ្យបុកចំពីមុខពេញទំហឹងអូសជាច្រើនម៉ែត្រប្រហែល១០០ម៉ែត្រ មនុស្សខ្ទាតចេញហើយកិនបែកក្បាលខ្ទិចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ធ្វើឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំនៅក្រោមរថយន្តតែម្ដង។ហើយអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួន បាត់ស្រមោល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya