ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជ​នស​ង្ស​យ័​ម្នាក់ សមត្ថកិច្ច​នគ​របាល​ខេត្តពោធិសាត់  ឃាត់​ខ្លួន​ ខណៈ ដែល​បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ យកទៅលក់​ តំលៃ​៥៥០​ដុល្លារ

ជ​នស​ង្ស​យ័​ម្នាក់ សមត្ថកិច្ច​នគ​របាល​ខេត្តពោធិសាត់  ឃាត់​ខ្លួន​ ខណៈ ដែល​បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ យកទៅលក់​ តំលៃ​៥៥០​ដុល្លារ

ខេត្តពោធិ៍សាត់​:  កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់ ផាសុខភាព ដែល​ស្ថិតក្នុង​នៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​ ជនរងគ្រោះ​ឈ្មោះ ញឹក ឈុន​ឡា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ ភូមិ​អូរ​រកា សង្កាត់​ចំរើន​ផល ក្រុង​និង​ខេត្តពោធិ៍សាត់ ដែលជា​ម្ចាស់​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភព ១FT ៩២៨៩ ។​

សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ​ឈ្មោះ ហ៊ឹម គិរី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ត្រូវជា​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​ដែល​ទើបតែ​ហ្នឹង​ស្គាល់គ្នា​បាន​៤​ទៅ​៥​ថ្ងៃ​។​

​រហូតមកដល់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​០៩​នាទី កម្លាំង​បាន​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ឹម គិរី នៅផ្ទះ​សំណាក់ ផាសុខភាព ដែល​ស្ថិតនៅ​ភូមិពាល​ញែក​១​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​ជ​នស​ង្ស​យ័​ឈ្មោះ ហ៊ឹម គិរី បាន​សារភាព ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​បាន​ខ្ចី​ម៉ូតូ​ឌូ​ក​ពី មិត្ត​ភ​ក្រ័​ឈ្មោះ ឡាង ពិតប្រាកដ​មែន ហើយ​ម៉ូតូ​នោះ​ខ្លួន​បាន​យកទៅលក់​នៅ​ឃុំ​ថ្មដា​ស្រុក​វាលវែង​បាន​ក្នុង​តំ​ម្លៃ​តែ​៥៥០​ដុល្លា ។​

​ ​ជន​ស​ង្ស​យ័​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​បង្ករ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ធ្វើតេស្ត​ទឹកនោម​រកឃើញ​មាន​សារធាតុ​ញៀន និង​បញ្ជូនទៅ​តុលាការខេត្ត​ពោធិ៍សាត់ ចាត់ការ​ទៅតាម​និតិ​វិធី​នៅថ្ងៃនេះ​ផងដែរ​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya