ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យម្នាក់ បែកថ្នាំដើរស្រែក និងយកដុំថ្មគប់ទៅលើសមត្ថកិច្ច ត្រូវចំក្បាល  នៅភ្នំពេញ

ឃាត់ជនសង្ស័យម្នាក់ បែកថ្នាំដើរស្រែក និងយកដុំថ្មគប់ទៅលើសមត្ថកិច្ច ត្រូវចំក្បាល  នៅភ្នំពេញ

ភ្នំពេញ៖  ហេតុការណ៍នេះកើតឡើងកាលពី រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បុរសម្នាក់បានសេពគ្រឿងញៀនច្រើនពេក រហូតឈានដល់ទប់ស្មារតីខ្លួនឯងមិនបានដើរ កាន់ដុំថ្មរួចយកដុំថ្មដើរគប់គេឯងត្រូវបានសមត្ថកិច្ចចូលទៅធ្វើអន្តរាគមន៍ ហើយត្រូវជននោះយកដុំថ្មគប់ចំក្បាលសមត្ថកិច្ចផងដែរ ធ្វើឱ្យសមត្ថកិច្ចទ្រាំមិនបានក៏ឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌ៧មករា។

បុរសម្នាក់ខាងលើនេះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គឺមានវ័យប្រហែលជា៣០ឆ្នាំ មិនដឹងដើរមកពីណានោះទេ ហើយពេលមកដល់មុខផ្សារ អូឡាំព្យាក៏បានស្រែកឡូឡា រួចក៏ត្រូវបានសមត្ថកិច្ចចូលទៅអន្តរាគមន៍ឃាត់ខ្លួនតែជននេះបានយកដុំថ្មគប់ទៅលើសមត្ថកិច្ច

ត្រូវចំក្បាល ប៉ុន្តែរបួសស្រាលទេ។  នគរបាលខណ្ឌ៧មករា បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនយុវតីទាំងឡាយសូមមេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់បងប្អូន ខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya