ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ដឹក​ដី បុក​រថយន្ត​ទួរីស សាំង​យ៉ុង បណ្តាលឲ្យមនុស្ស ៥ នាក់​ស្លាប់  ១០ នាក់ រងរបួស​ធ្ងន់  នៅកំពង់ធំ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ដឹក​ដី បុក​រថយន្ត​ទួរីស សាំង​យ៉ុង បណ្តាលឲ្យមនុស្ស ៥ នាក់​ស្លាប់  ១០ នាក់ រងរបួស​ធ្ងន់  នៅកំពង់ធំ

កំពង់ធំៈ  ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង នៅ ល្ងាច​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ នៅលើ​បណ្តោយ​ផ្លូវ​លេខ​៦ ( ផ្លូវ​វាង​ផ្សារ​កំពង់ថ្ម ) ស្ថិតក្នុង​ភូមិ​ទួល​សង្កែ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​ពង់​ធំ​។​ មនុស្ស ៥ នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង ១០ នាក់​ទៀត បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ដឹក​ដី​មួយគ្រឿង បាន​បុក​រថយន្ត​ទួរីស​សាំង​យ៉ុង ក្នុងទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង​។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សាំង​យ៉ុង បានធ្វើ​ដំណើរ ពី​ទិស​ខាងត្បូង ទៅខាង​ជើង ។​ ​ឯ​រថយន្ត​បែន​ដឹក​ដី (​ចាក់ដី​អស់​) បានធ្វើ​ដំណើរ ក្នុង​ល្បឿន​លឿន ពី​ទិស​ខាងជើង ទៅខាង​ត្បូង ក្នុងទិសដៅ​ច្រាស​គ្នា ។ នៅពេល​មកដល់ ចំណុចកើតហេតុ រថយន្ត​បែន​ដឹក​ដី​នោះ ក៏បាន​រេ​ចង្កូត ទៅបុក​រថយន្ត​សាំង​យ៉ុង ពេញទំហឹង​តែម្តង​។​

​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ រួមមាន ៖ ១-​អ្នកបើកបរ រថយន្ត​សាំង​យ៉ុង ឈ្មោះ តិច ចាន់​វាសនា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​សាន​គរ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ២- អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី ឈ្មោះ ឃួ​ង ស្រ៊ា​ន់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្រឡៅ​តូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ៣-​ស្ត្រី​ឈ្មោះ ម៉េ​ត សៀង​លួ​ន អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​ស្ត្រី រងគ្រោះ​នេះ គ្រោង​នឹង​រៀបការ នៅ​ថ្ងៃអាទិត្យ ទី​៧ ខែមីនា ខាងមុខនេះ​។ ទាំង​៣​នាក់​នេះ បាន​ស្លាប់​នៅ​កើតហេតុ​។ ៤- កុមារ​តូច អាយុប្រមាណ ១ ខួប និង​៥-​ក្មេងស្រី​ម្នាក់ទៀត បាន​ស្លាប់ បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​បង្អែក បារាយណ៍ សន្ទុក​។

រីឯ​អ្នករងរបួស​ធ្ងន់ ប្រុស​ស្រី ចាស់​ក្មេង ១០ នាក់ បាន​ត្រូវ​ដឹកបញ្ជូន យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ និង​ខ្លះទៀត យកទៅ​សង្គ្រោះ នៅ​រាជធានី​ភ្នំពេញ​។ សូមបញ្ជាក់ថា អ្នករងរបួស​ធ្ងន់​ទាំង ១០ នាក់​នេះ ភាគច្រើន បែក​ប្រអប់ជើង បាក់​ភ្លៅ និង​បាក់​ស្មងជើង​។ អ្នករងរបួស​ធ្ងន់​ទាំងនោះ មិនទាន់​បានដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​រថយន្ត​ទាំង ២ គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ស្ទូច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សន្ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya